ជាតិ
សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ២០១៦
26, Jun 2015 , 9:38 am        
រូបភាព
ក្រសួងសុខាភិបាល​កម្ពុ​ជា និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​បន្ត​ការពិនិត្យ និង​ពិភាក្សា​លើ  សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង មុននឹង​បញ្ជូនទៅ​ឲ្យ​រាជរដ្ឋាភិបាល​អនុម័ត នៅ​ចុងឆ្នាំ២០១៥ ឬ​ដើមឆ្នាំ២០១៦ ។


បើតាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល  ច្បាប់​នេះ​មិនមាន​ការដាក់ទោសទណ្ឌ​អ្វី​ធ្ងន់ធ្ងរ​នោះទេ បញ្ហា​ទោសទណ្ឌ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ដ​ច្បាប់​តែប៉ុណ្ណោះ។ លោក បន្ថែមថា គោលបំណង​សំខាន់​ក្នុង​ការរៀបចំ​សេចក្ដីព្រាង​ច្បាប់​នេះ គឺ​ចង់​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង។

បើ​យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ ៣៩ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា​ទទួលបាន​ព័ត៌មាន​ស្ដីពី​គ្រឿង​ស្រវឹង​តាមរយៈ​ទូរទស្សន៍ ៣៦ភាគរយ​តាមរយៈ​វិទ្យុ ១៧ភាគរយ​តាម រយៈ​ផ្ទាំង​ប៉ាណូ ការចែក​ខិត្តប័ណ្ណ​តាម​ដងផ្លូវ កាសែត ទស្សនាវដី្ត និង​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ជាដើម៕

ប្រភព៖ AKP




© រក្សាសិទ្ធិដោយ thmeythmey.com