ពីនេះ ពីនោះ
ប្រទេសជិតខាង​ឈ្លានពាន​ដី​ខ្មែរ តែ​អ្នកមាន​ទ្រព្យ​ក្នុងស្រុក​រំលោភ​យក​ដី​ពី​អ្នកក្រីក្រ មិន​យល់…?
26, Jun 2015 , 12:11 pm        
រូបភាព
ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ផ្សព្វផ្សាយ​ពី​ការរំលោភ​ចូលក្នុង​តំបន់ស​នៅតាម​ព្រំដែន​ពី​សំណាក់​ប្រទេស​វៀតណាម។ ការរំលោភ​នេះ​ទំនងជា​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខេត្ត​ខ្មែរ​ជាច្រើន​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម។


កាលពី​ប៉ុន្មាន​ឆ្នាំមុន ប្រទេស​ថៃ​ក៏បាន​ទាមទារ និង​មានបំណង​ច្បាម​យក​ដី​ខ្មែរ​ខ្លះ​នៅតាម​បណ្តោយ​ព្រំដែន​ដែរ។ តែដោយសារ​តុលាការអន្តរជាតិ​កាត់ក្តី​អោយ​ខ្មែរ​ជា​អ្នកឈ្នះ​មក ភាគី​ថៃ ហាក់បីដូចជា​ដកថយ​បន្តិច។ ប្រទេសជិតខាង​ដែលមាន​ម​ហិ​ច្ឆិ​តា​ដណ្តើមយក​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ជា​រឿង​ដែល​ខ្មែរ​ទាំងមូល​ឈឺចាប់​រួចទៅហើយ។ តែ​រឿង​មួយទៀត ដែល​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ឈឺចាប់​ដែរនោះ គឺ​ខ្មែរ​រំលោភ​យក​ដី​ខ្មែរ​គ្នាឯង។

បណ្តាញ​ព័ត៌មាន​ផ្សព្វផ្សាយ​ស្ទើរ​រាល់ថ្ងៃ​ពី​ការរំលោភ​យក​ដី​របស់​កសិករ​ក្រីក្រ​ពី​សំណាក់​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យធន។ តើ​ហេតុ​អី្វ​បានជា​ខ្មែរ​ដណ្តើម​រំលោភ​យក​ដី​ពីគ្នា​ឯង? តើ​ខ្មែរ​គួរ​ស្វែងរក​មធ្យោបាយ​ការពារ​កុំអោយ​បរទេស​ដណ្តើមយក​ដី​ខ្មែរ ឬក៏​រវល់​តែ​រំលោភ​ដី​ពីគ្នា​ឯង? មិន​យល់…?


© រក្សាសិទ្ធិដោយ thmeythmey.com