ពីនេះ ពីនោះ
ប្រយ័ត្ន​គ្រោះថ្នាក់​ដោយសារ«ភាព​រហ័សរហែង»
27, Jun 2015 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
ភាព​រហ័សរហែង​អាចធ្វើ​ឲ្យ​អ្នក​ចំណេញ​ពេលវេលា ធ្វើ​ឲ្យ​អ្នក​អាច​បង្កើន​ផលិតផល​បាន​ច្រើន បង្កើត​ស្នាដៃ​បាន​ច្រើន ធ្វើ​ឲ្យ​ទាន់សភាពការណ៍ មិន​រារែក​ចិត្ត​ក្នុងការ​វិនិច្ឆ័យ ឬ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ។ ល។ ប៉ុន្តែ ផ្ទុយ​មកវិញ ភាព​រហ័សរហែង​នេះ ក៏​អាច​បង្ករ​ហេតុ​ឲ្យ​អ្នក​ជួបនឹង​គ្រោះថ្នាក់​ឬ​ខូចប្រយោជន៍​ណាមួយ​ដោយ​សារភាព​រហ័សរហែង​នេះ​ផងដែរ។
 
គ្រោះថ្នាក់​នៃ​ភាព​រហ័សរហែង​ដោយ​ភាពមិនច្បាស់លាស់ ឬ​មិន​ត្រឹមត្រូវ​នឹងធ្វើ​ឲ្យ​អ្នកមាន​កំហុសឆ្គង ខាង​ពេលវេលា ខាត​ការងារ បាត​បង់​ធនធាន និង​ធ្វើ​ឲ្យ​បាត់បង់​គុណភាព​ការងារ​ជាដើម។ ជាពិសេស​នឹងធ្វើ​ឲ្យ​អ្នក​ខូច​កេរ្តិ៍ឈ្មោះ និង​បាត់បង់​ប្រយោជន៍​ដោយសារតែ​ភាព​រហ័សរ​ហ័ង​មិន​ប្រាកដប្រជា​នេះ។  
 
ដូច្នេះ​ដើម្បី​អនុវត្តន៍​ភាព​រហ័សរ​ហែង​ឲ្យ​មាន​ប្រសិទ្ធភាព ក្រប​ដោយ​ភាពច្បាស់លាស់ ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៀត​នោះ គឺ​ត្រូវ​គិត​ឲ្យ​បាន​ស៊ីជម្រៅ​ដោយ​ស្វែងរក​គុណសម្បត្តិ និង​គុណវិបត្តិ​ឲ្យ​បាន​ច្បាស់​មុននឹង​ធ្វើ​អ្វីមួយ។ ត្រួតពិនិត្យ​ឬ​មើល​ឡើងវិញ មុននឹង​សម្រេចចិត្ត​អ្វីមួយ។ រហ័សរហែង​ដោយ​ជឿជាក់​លើ​ខ្លួន។ ល៕


 

© រក្សាសិទ្ធិដោយ thmeythmey.com