ពីនេះ ពីនោះ
ឆ្មាបា​អាច​ហោះ​សំកាំង​បាន​ចំងាយ​ពី ៦០-៧០ម៉ែត្រ
27, Jun 2015 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
ឆ្មាបា​អាច​ហោះ​សំកាំង​បាន​ចំងាយ​ពី ៦០-៧០ម៉ែត្រ
ភិនភាគ៖ ឆ្មាបា​មាន​ទំហំ​ប្រហែល​សត្វ​ឆ្មា ដែលមាន​ប្រវែង​ក្បាល-ដងខ្លួន​ពី៣៤-៤២ស.ម កន្ទុយ២២-២៧ស.ម ប្រវែង​ស្លាប៧០ស.ម និង​ទម្ងន់​ពី ១-១,៧គ.ក។ វា​មាន​ដងខ្លួន​សំប៉ែត​ជាមួយ និង​ស្រទាប់​ស្បែក​ស្តើង​គ្របដណ្តប់​ដោយ​ត​ភ្ជាប់​ពី ក រហូតដល់​ម្រាមជើង ហើយ​ព័ទ្ធជុំវិញ​សងខាង​ដងខ្លួន​ចុះក្រោម​រហូតដល់​ក្រចក​ម្រាមជើង និង​ចុងកន្ទុយ។ ឆ្មាបា​មាន​ភ្នែក​ធំ មាន​ដៃជើងវែងៗមាន​ក្រ​ញុំ​ា​កោង​ស្រួច​វែង​សម្រាប់​ចាប់​តោង​លើ​ដើមឈើ​ក្រោយពេល​ហើរ​សំកាំង។ វា​មាន​សម្បុរ​ប្រផេះ ឬ​ត្នោត និង​មាន​អុច​ពណ៌​ស​ជាច្រើន​នៅតាម​បណ្តោយ​ខ្នង។ 
 
ជីវសាស្ត្រ៖ ឆ្មាបា​ជា​សត្វ​រស់នៅ​តាម​តំបន់​ព្រៃស្រោង។ វា​រស់​នៅតាម​មែកឈើ និង​ពូកែ​លាក់​ខ្លូន​នៅតាម​ដើ​ឈើ ហើយ​ធ្វើ​សំបុក​ក្នុង​រន្ធ​ឈើ និង​តាម​ធាង (ត្នោត ដូង​តាម​ចម្ការ)។ វា​ធ្វើ​សកម្មភាព​នៅពេល​យប់ ហើយ​អាចធ្វើ​សកម្មភាព​ពេល​ថ្ងៃ​ផងដែរ។ ឆ្មាបា​អាច​ហោះ​សំកាំង​បាន​ចំងាយ​ពី ៦០-៧០ម។ វា​ឡើងដើមឈើ​ដោយ​លំបាក ពីព្រោះ​ចាំបាច់​ត្រូវ​ឡើង​វិលជុំ​វិញ​ដើម​ក្នុង​ដំណើរយឺត។ អាហារ​ឆ្មាបា​មានដូចជា ស្លឹក ពន្លក​ឈើ និង​ផ្លែឈើ។ វា​កូន​ម្តង​បានតែ​មួយ​ប៉ុណ្ណោះ បន្ទាប់ពី​ពពោះ​រយៈពេល ៦០ថ្ងៃ ហើយ​មេ​រប​ស់វា​អាច​ពពោះ​ម្តងទៀត​ក្នុងកំឡុងពេល​កូន​មិនទាន់​កើតចេញ។ 
 
រប៉ាយ​រស់នៅ៖ ឆ្មាបា​មាននៅ​តំបន់​ភូមិភាគ​ឦសាន​និង​និរតី​នៃ​ប្រទេស​កម្ពុជា។ ប្រភេទ​នេះ​ក៏មាន​វត្តមាន​ផងដែរ​នៅ​ប្រទេស​ម៉ា​ឡា​ស៊ី ថៃ និង​ឥណ្ឌូនេស៊ី។ 
 
ស្ថានភាព​អភិរក្ស៖ ឆ្មាបា​ជា​ប្រភេទ​មាន​ដោយ​កម្រ និង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (EN) ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក៕
 


 

© រក្សាសិទ្ធិដោយ thmeythmey.com