ពីនេះ ពីនោះ
៥០% ដូចគ្នា
27, Jun 2015 , 6:40 pm        
រូបភាព
ដោយ: ថ្មីៗ
មេព្រៃ​ជនជាតិ​មិ​ក​ស៊ិ​ក​ម្នាក់ ចូល​ហាង​ទិញ​កាំភ្លើង​ទៅ​បាញ់​ទន្សាយ​ប៉ះចំ​កាំភ្លើង​ខូច នៅពេល​ទៅដល់​កន្លែង​បាញ់​ទន្សាយ​ទើប​ដឹង។ គាត់​ខំ​ជួសជុល​យ៉ាងណា​ក៏​ប្រើការ​មិនកើត ក៏​ត្រឡប់មកផ្ទះ​វិញ​ទាំង​មួរ​ម៉ៅ។ មកដល់​ពាក់​កណ្ដាលផ្លូវ ឃើញ​តូប​មួយ​ដាក់​ផ្លាក​ថា ម្ហូប​ទន្សាយ។ ដោយ​គាត់​មាន​ចំណូលចិត្ត​ហូប​សាច់​ទន្សាយ​ស្រាប់ ក៏​ចូល​តូប​នោះ ហើយ​បញ្ជា​ថា៖

 
មេព្រៃៈ ស៊ុប​សាច់​ទន្សាយ​ពិ​សេសមួយ​ឆ្នាំង !
បន្តិចក្រោយមក ស៊ុប​ក៏​មកដល់ ។ មេព្រៃ​ភ្លក់​ហើយ ស្រែកហៅ​ចុងភៅ​មក​សួរ​ភ្លាម ។
មេព្រៃៈ ស៊ុប​នេះ ដូចជា​មិនមែន​សាច់​ទន្សាយ​ទេ ឆ្លើយ​ត្រង់​មក​មើល តើ​ឯង​លាយ​សាច់​អី​ខ្លះ ?
ចុងភៅ​ភ័យ ក៏​ឆ្លើយ​តាម​ត្រង់៖
ចុងភៅៈ លាយ​សាច់​ក្របី​ខ្លះ​ទាន !
មេព្រៃ​សួរ​គំហក​ខ្លាំង​ថា៖
មេព្រៃៈ ឯង​លាយ​របៀប​ម៉េច ?
ចុងភៅៈ លាយ ៥០% ដូចគ្នា
មេព្រៃ​ក្ដៅស្លឹកត្រចៀក​ង៉ឹ​ង ស្រែក​ចំទាល​ដាក់​ចុងភៅ៖
មេព្រៃៈ ឯង​ពន្យល់​ឲ្យ​ច្បាស់​បន្តិច​បានទេ ?
ចុងភៅៈ បាទ​ទាន គឺ​ខ្ញុំ​លាយ​ក្នុង​សមាមាត្រ ក្របី ១ ចំហៀង និង ទន្សាយ​មួយ​ចំហៀង ស្មើ​ភាគរយ​គ្នា​ល្អ​ណាស់​ទាន ចំ​ឯកទេស​របស់ខ្ញុំ ។
មេព្រៃៈ អញ​ថ្ងៃនេះ​ក្របី​សុទ្ធ​តែម្ដង !!! ៕
 
ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh
 
 

© រក្សាសិទ្ធិដោយ thmeythmey.com