ពីនេះ ពីនោះ
សម្រស់​បន្ទាយស្រី
27, Jun 2015 , 8:40 pm        
រូបភាព
ដោយ: ថ្មីៗ
        សម្រស់​បន្ទាយស្រី
(បទ​កាកគតិ)
ឱ!បន្ទាយស្រី ប្រាសាទ​លើដី
ន័យ​ដូច​លើ​សួ​គ៍ ក្បូរក្បាច់​ឥតខ្ចោះ
គ្មាន​ចន្លោះ​តួ ទេសចរ​ផ្អើល​សួរ
សរសើរ​គ្រប់​មាត់។ 
ទាំង​ក្បាច់ចម្លាក់ ទាំង​ក្បួន​ចារ​ឆ្លាក់
ទាំង​រចនាបថ ទាំង​រូប​ទាំង​រាង
ឥត​ល្អៀង​ម៉ត់ចត់ សម្រស់​ប្រាកដ
ដូច​ស្រី​ក្រមុំ ។
ប្រាសាទ​តួ​តូច គ្មាន​ត្រង់ណា​ខូច
ដូច​និមិត្ត​ផ្គុំ អណ្តែត​ខ្លួនប្រាណ
លើ​ឋាន​ភិរម្យ ដែនដី​ដង​ជុំ
មនោ​រម្យ​សៀមរាប។
បណ្តាច់បណ្តូល ត្រកង​ត្រកូល
ពូជខ្មែរ​គ្មាន​ប្រៀប អតីត​ដិត​ចារ
ស្នាដៃ​ធំ​ធៀប ពារ​ពោរ​ហូរ​ព្រៀប
វប្ប​ធ​ម៍​រុងរឿង។
សម័យ​ឥឡូវ គួរ​រក្សា​ត្រូវ
ផ្លូវជាតិ​ឲ្យ​សឿង គាំពារ​វប្ប​ធ​ម៍ 
ឈាមជ័រ​រុងរឿង កុំ​ឲ្យ​ជាតិ​កឿង
កើល​កល់​ជាប់គាំង៕
 
និពន្ធ​ដោយ៖ ប៊ុន ពិសី, កែសម្រួល៖វិឆ័យ សុ​ភី
 
 

© រក្សាសិទ្ធិដោយ thmeythmey.com