ពីនេះ ពីនោះ
ជញ្ជីង​ត្រី
27, Jun 2015 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
                                ជញ្ជីង​ត្រី
 
ជញ្ជីង​បះ​រេ​គ្មាន​លំនឹង                    ការពិត​គេ​ពឹង​ថ្លឹង​ឲ្យ​ស្មើ
ខ្លះ​ពឹង​ឲ្យ​បះ​តាម​ដំណើ                  ជញ្ជីង​ថា​អើ​អញ​បះ​តាម!
ម្ខាង​ធ្លាក់ចុះ​ទាប​ម្ខាង​ឡើង​ខ្ពស់    លើ​ញាតិ​ប្រាក់​យស​ក្រោម​រហាម
ជញ្ជីង​ទីមួយ​មុត​ដូ​ចឡាម            ចង់​ស្មើ​ត្រូវ​តាម​ទៅ​ឧទ្ធរណ៍។
ជញ្ជីង​ទី​ពីរ​ស៊ី​ដូចគ្នា                    បួន​ខាំ​ទៅជា​មួយ​គីឡូ
បើ​ចង់​ថ្លឹង​គ្រប់​ត្រូវ​ខំ​ទរ                    ម្ខាង​វៀច​ម្ខាង​ង​ដល់​កំពូល។
ដល់​ហើយ​ចាប់​ថ្លឹង​មិន​ឲ្យ​ស្មើ    ថ្លឹង​មួយ​សំណើរ​ថែម​ទំនូល
ថ្លឹង​នៅ​ឧទ្ធរណ៍​អស់ទាំង​មូល    មកដល់​កំពូល​ភ័យ​ស្លន់ស្លោ។
ជញ្ជីង​ទាំងបី​ស៊ី​ខ្លាំងណាស់            ជញ្ជីង​ចេះ​ច្បាស់​ច្បាប់​កាប់​កោរ
ជញ្ជីង​គេ​ប្រើ​តាម​ផ្សារផ្សោ            ឈ្នះ​សល់​ក្តិត​ខោ​ចាញ់​អាក្រាត។
ជញ្ជីង​កញ្ចាស់​ច្រែះ​ពុក​ឆ្លុះ            ជញ្ជីង​បី​នោះ​ថ្លឹង​នាំ​ខាត
កុំ​ជោរ​ចង់​ថ្លឹង​បើ​អ្នក​ឆ្លាត            ប្រយ័ត្ន​អាក្រាត​ឬ​ស្លៀក​ស្លី​ប៕
 
ផ្តល់​សិទ្ធិ​ដោយ៖ បណ្ឌិត ច័ន្ទ សំណព្វ
 

© រក្សាសិទ្ធិដោយ thmeythmey.com