ពីនេះ ពីនោះ
ធ្វើ​ដូចម្តេច​ទើប«រិះគន់»ដោយ​មិន​ឲ្យ​គេ​ខឹង?
28, Jun 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ

ការរិះគន់ គឺជា​កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ខ្លួនឯង តាមរយៈ​អ្នកដទៃ​ដើម្បី​កែលម្អ​ខ្លួនឯង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ។ ប៉ុ​នែ្ត​ផ្ទុយទៅវិញ មនុស្ស​ស្ទើរ​គ្រប់គ្នា​មិន​ថា​អ្នកមាន ឬ​អ្នកក្រ អ្នកមានចំណេះដឹង ឬ​អ្នក​គ្មាន​ចំណេះដឹង​នោះទេ តែងតែ​ខឹងសម្បា​នឹង​អ្នកដទៃ​ដែល​បាន​រិះគន់​ពួកគេចំ។ តើ​គួរ​រិះគន់​ដោយ​របៀប​ណា ទើប​គេ​មិន​ខឹង?


ទី១) មុននឹង​រិះគន់​គេ ត្រូវតែ​សួរ​ពី​បញ្ហា​ឬ​មូលហេតុ និង​ផល​លំបាក​របស់គេ​ជាមុនសិន ថា ហេតុអ្វី​បានជា​អ្នក​មិនអាច​ធ្វើបាន? ហេតុអ្វី​បានជា​អ្នកធ្វើ​ឲ្យ​មាន​កំហុស​បែបនេះ។

ទី២) ត្រូវ​លើក​ពី​ចំណុច​ល្អ​របស់គេ​ឲ្យ​បាន២ឬ៣ចំណុច​សិន រួច​សឹម​និយាយ​ពី​ចំណុច​ដែល​ត្រូវ​កែលំអ ម្តង១ចំណុច​សិន​បាន​ហើយ។ 

ទី៣) ចៀសវាង​រិះគន់​គេ​ដោយ​ផ្អែកលើ​អារម្មណ៍​របស់​អ្នក តែ​អ្នក​ត្រូវធ្វើ​ការរិះគន់​ដោយ​ផែ្អ​កលើ​ការសង្កេត​របស់​អ្នក រួច​ប្រាប់​ពី​ផលប៉ះពាល់ និង​ផល់​ជា​ដំណោះស្រាយ​ទៅ​គេ​វិញ។

ទី៤) មិនត្រូវ​មើលងាយ​ឬ​គិតថា អ្វីដែល​គេ​ធ្វើ អ្វីដែល​គេ​និយាយ និង​អ្វីដែល​គេ​គិត​សុទ្ធតែ​ខុស​ទាំងអស់​នោះទេ។ ប្រសិនជា​អ្នក​ចង់​ឲ្យ​គេ​ផ្លាស់ប្តូរ​របៀប​គិត និង​របៀប​ធ្វើបែបនេះ អ្នក​ត្រូវ​ប្រើពាក្យ​ថា ប្រសិនបើ តាម​ទស្សនៈ​របស់ខ្ញុំ តាម​គំនិត​របស់ខ្ញុំ ឬ​អ្នក​គួរ​និយាយថា ខ្ញុំ​យល់ឃើញថា...។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com