ពីនេះ ពីនោះ
ចម្លាក់​អប្សរា
28, Jun 2015 , 9:40 pm        
រូបភាព
ដោយ: ថ្មីៗ
(បទ​ពាក្យ៧)
ចម្លាក់​អប្សរា​លើ​ប្រាសាទ ប្រសើរ​ស្អាងស្អាត​ច្រើន​តំណ
គឺជា​ស្នាដៃ​ថ្លៃ​បវរ ដូនតា​សាង​ត​ទុក​ឲ្យ​មក។
គួរ​ខ្មែរ​ជាន់ក្រោយ​រួមរក្សា តំណែល​ដូនតា​ទទួលយក
ថែទាំ​គាំពារ​ជា​ជម្រក ឋិតថេរ​ចេរ​មក​កុំ​ឲ្យ​បាត់។
ព្រោះ​ជា​តំណាង​នៃ​វប្ប​ធ​ម៍ ខ្មែរ​ល្បី​ខ្ទរខ្ទ័រ​ពុំមាន​ស្ងាត់
រាប់រយ​ពាន់​ឆ្នាំ​ក៏​មិន​បាត់ ពួន​ក្នុងព្រៃ​ស្ងាត់​អាថ៌កំបាំង។
មកដល់​សម័យ​អភិវឌ្ឍន៍ ខ្មែរ​អើយ​កុំ​ភ្លាត់​ភ្លើន​ភ្លេចភ្លាំង
ចលនា​វប្ប​ធ​ម៍​កុំ​ឲ្យ​គាំង បន្ត​ឆ្ការ​ច្បាំង​ដោយ​ចិត្តសឿង។
បង្ហាញ​សកល​ឲ្យ​ដឹងថា ខ្មែរ​មាន​សវ​តា​ធ្លាប់​រុងរឿង
សូម​រួមរក្សា​ធ្វើជា​គ្រឿង លំអរ​ជាតិ​យើង​ឲ្យ​ថ្លាថ្លៃ៕
      និពន្ធ​ដោយ៖ ប៊ុន ពិសី , កែសម្រួល៖ វិឆ័យ សុ​ភី
 
 

© រក្សាសិទ្ធិដោយ thmeythmey.com