ពីនេះ ពីនោះ
មាគ៌ា​ទាំង៥ នៃ​ភាពជោគជ័យ​នៅក្នុង​ជីវិត
29, Jun 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

ភាពជោគជ័យ គឺ​ងាយស្រួល​ក្នុងការ​និយាយ និង​ងាយស្រួល​ក្នុងការ​ស្រមៃ​ឃើញ​ពី​រូបភាព​នៃ​ភាពជោគជ័យ​ដែល​មនុស្ស​គ្រប់គ្នា​ចង់បាន​នៅក្នុង​ជីវិត។ ប៉ុន្តែ ភាពជោគជ័យ មិនមែន​មនុស្ស​គ្រប់គ្នា​ងាយ​នឹង​អនុវត្តន៍​ឲ្យ​ជោគជ័យ​ដូច​ក្តី​ស្រមៃ​នោះឡើយ។ នៅលើ​លោក​នេះ​មនុស្ស​ដែល​ជោគជ័យ​នៅក្នុង​ឆាកជីវិត​របស់​ពួកគេ​មាន​តិចតួច​ណាស់។ តើ​មនុស្ស​ជោគជ័យ​ទាំងនោះ បាន​ប្រើ​យុទ្ធសាស្ត្រ​អ្វីខ្លះ?


ទី១) មាន​គោលដៅ​ក្នុង​ជីវិត៖ កំណត់​គោលដៅ​ជីវិត​ឲ្យ​បាន​ជាក់លាក់​ទៅតាម​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ ជំនាញ និង​តាម​សមត្ថភាព​ដែល​ខ្លួនឯង​មាន ជាដើម។

ទី២) ជឿជាក់​ខ្លួនឯង៖ ត្រូវមាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ខ្លួនឯង​ខ្លាំង ហើយ​ជឿជាក់ថា​គោលដៅ​ដែល​ខ្លួន​បានកំណត់​នឹង​អាច​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​ណាមួយ។ ជំនឿ​ជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​ខិតខំ​ព្យាយាម​អនុវត្តន៍​តាម​គោលដៅ​ដែល​អ្នក​ចង់បាន។

ទី៣) រៀបចំ​ផែនការ៖ ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​លម្អិត​ជា​ដំណាក់កាលនីមួយៗឲ្យ​បានច្បាស់លាស់ ដោយ​គិតថា​សកម្មភាព​ណា​ត្រូវធ្វើ​មុន និង​ធ្វើ​ក្រោយ។ ជាពិសេស​ត្រូវ​គិតពី​ហា​នី​ភ័យ​ដែល​អាច​នឹង​កើតឡើង ហើយ​រក​ដំណោះស្រាយ ដើម្បី​ការពារ​ឧបសគ្គ​ទាំងនោះ។

ទី៤) អនុវត្តន៍​សកម្មភាព៖ ចាប់ផ្តើម​អនុវត្តន៍​ទៅតាម​ផែនការ​សកម្មភាពនីមួយៗ ប្រកបដោយ​សេចក្តី​ព្យាយាម ខិតខំ​តស៊ូ ជម្នះ​លើ​ខ្លួនឯង តាំងចិត្ត​ឲ្យ​បាន​មុតមាំ​ដោយ​មិន​រួញរា និង​សម្លឹង​មើលទៅ​គោលដៅ​ដែល​អ្នក​ចង់បាន​ជានិច្ច។

ទី៥) ឆ្លុះបញ្ចាំង​ពីសកម្មភាព៖ ត្រូវ​ឆ្លុះបញ្ចាំង​ពី​សកម្មភាពនីមួយៗដែល​អ្នក​បាន​អនុវត្តន៍ ថា​តើ​សកម្មភាព​នោះ​អាចធ្វើ​ឲ្យ​អ្នកមាន​ការរីកចម្រើន ឬ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន ឬក៏​អាចធ្វើ​ឲ្យ​សម្រេច​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​ដែរឬទេ។ ប្រសិនបើ​មិនអាច​សម្រេច​គោលដៅ​ទេ ឬ​ជួបនឹង​ឧបសគ្គ ត្រូវ​រក​ដោះស្រាយ និង​រក​វិធីសាស្ត្រ​ផ្សេង​ជាដើម៕ 



© រក្សាសិទ្ធិដោយ thmeythmey.com