ពីនេះ ពីនោះ
ប្រយោជន៍​ទាំង៧ ដែលនិស្សិតភាគច្រើន​មើលរំលង
07, Mar 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
ការងារ​ស្ម័គ្រចិត្ត គឺជា​កន្លែង​ហាត់​ការ​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​ទ្រឹស្តី ហើយ​យក​ទ្រឹស្តី​ទាំង​នោះមក​អនុវត្តន៍​នៅក្នុង​ស្ថាប័ន​ដែល​សិស្ស​និស្សិត​ស្ម័គ្រចិត្ត​ជាមួយ ដើម្បី​ទទួលបាន​បទពិសោធន៍​ការងារ។ តើ​បទពិសោធន៍​ដែល​បាន​ពី​ការងារ​ស្ម័គ្រចិត្ត​នោះ​មាន​សារៈសំខាន់​ប៉ុនណា?


មានតម្លៃ​ប៉ុនណា? និង​មានឱកាស​ការងារ​ប៉ុនណា?

១) យក​ទ្រឹស្តី​ដែល​អ្នក​បាន​រៀន​មក​អនុវត្តន៍​ជាក់ស្តែង ថា​តើ​មេរៀន​ទ្រឹស្តី​អាចជួយ​អ្វីខ្លះ​ក្នុងការ​អនុវត្តន៍​ការងារ​ជាក់ស្តែង? តើ​បទពិសោធន៍​នៃ​ការងារ​ស្ម័គ្រចិត្ត​អាចជួយ​អ្វីខ្លះ​ទៅលើ​ការសិក្សា​របស់​អ្នក​វិញ?

២) ទទួលបាន​បទពិសោធ​ន៍​ទៅតាម​មុខជំនាញនីមួយៗរបស់​អ្នក និង​តាម​ផ្នែក ឬ​តាម​កម្មវិធី​នៅតាម​ស្ថាប័ន​ដែល​អ្នក​បាន​ស្ម័គ្រចិត្ត។

៣) ស្គាល់​ពី​បរិបទ និង​របៀប​ធ្វើ​ការងារ៖ ស្គាល់​ពី​គោលដៅ​របស់​ស្ថាប័ន ចេះ​ចាត់​អាទិភាព​ការងារ បែង​បែក​កិច្ចការ​ឲ្យ​សហការី រ​បៀ​ធ្វើការ​ងារ​ជា​ក្រុម ការទទួលខុសត្រូវ​លើ​ការងារ។ ល។

៤) ពង្រឹងសមត្ថភាព​បន្ថែម គឺ​ជួយ​បំពេញ​ចន្លោះប្រហោង​ដែល​អ្នក​នៅ​ខ្វះខាត​ដូចជា៖ ជំនាញ​នៃ​ការលើកទឹកចិត្ត ការទំនាក់ទំនង មាន​ជំនឿ​លើ​ខ្លូន​ឯង គិត​បាន​ស៊ីជម្រៅ ភាពជា​អ្នកដឹកនាំ។ ល។

៥) រៀនសូត្រ​ពី​សហការីនីមួយៗ គឺ​ការធ្វើការងា​ត្រូវការ​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ចែករំលែក​ចំណេះដឹង បទពិសោធន៍​ឲ្យ​គ្នា ចេះ​យល់ចិត្ត អត់ឱន​អធ្យាស្រ័យ និង​ជួយ​គ្នា​ទៅវិញទៅមក។ ល។

៦) ធ្វើ​ឲ្យ​អ្នក​ស្គា​ល់ពី​តម្លៃ​នៃ​ការងារ​ខ្លួនឯង គឺ​ស្គា​ល់ពី​ចំណង់​ចំណូលចិត្ត​នៃ​ការងារ​ខ្លួនឯង និង​ទេ​ព្យ​កោសល្យ​របស់ខ្លួន។

៧)
ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ខ្លួន​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​ទៀត តាមរយៈ​ការងារ​ស្ម័គ្រចិត្ត ហើយ​អ្នក​មានឱកាស​ការងារ​ច្រើនជាង​អ្នក​ដែល​មិន​ធ្វើការ​ស្ម័គ្រចិត្ត ព្រោះ​អ្នកមាន​បទពិសោធន៍​ស្រាប់​នៅពេលដែល​អ្នក​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ។ ម្យ៉ាងទៀត នៅ​កន្លែង​ការងារ​ភាគច្រើនបំផុត គឺ​ត្រូវ​អ្នក​ដែលមាន​បទពិសោធន៍​ការងារ​យ៉ាងហោចណាស់​ពី១ឆ្នាំទៅ២ឆ្នាំ។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com