ពីនេះ ពីនោះ
នារីត្រូវការអ្វីខ្លះ ពីបុរសដែលគេស្រឡាញ់? 04, Aug 2015 , 4:25 pm
× ស្នេហា បើនិយាយចំពោះនារី គឺវាសំខាន់ណាស់ ដូចនេះ មានរឿងជាច្រើន ដែលគេត្រូវការពីអ្នក។ បើអ្នកអាចធ្វើបាន នោះគេនឹងមិនចាកចេញ ពីអ្នកឡើយ។ តើមានអ្វីខ្លះ?
1. នារី ត្រូវការអ្នកកំដរគេ នៅពេលដែលគេ មិនសប្បាយចិត្ត នៅពេលដែលគេឯកកោ ឬនៅពេលដែលគេ ចង់ចែករំលែករឿងផ្សេងៗ ដែលមានក្នុងចិត្តគេ។
2. នារី ត្រូវការការយកចិត្តទុកដាក់ពីអ្នកណាស់ នៅពេលដែលនិយាយទូរស័ព្ទ ឬនៅពេលនិយាយ ទល់មុខជាមួយគេ។ បើអ្នកមិនយកចិត្តទុកដាក់ ចំពោះការនិយាយរបស់គេ គឺគេស្អប់ខ្លាំងណាស់។
3. គេត្រូវការការសរសើរពីអ្នក នៅពេលដែលអ្នក សរសើរពីខោអាវ ដែលគេស្លៀកពាក់ស្អាត ហើយគេនឹងតែងតែពាក់វាជានិច្ច។
4. ការព្រួយបារម្ភរបស់អ្នក ចំពោះគេក៏សំខាន់ដែរ ព្រោះគេត្រូវការ ការបារម្ភរបស់មនុស្សដែលគេស្រឡាញ់ នៅពេលដែលគេឈឺ ឬនៅពេលដែលគេ ជួបឧបសគ្គផ្សេង។
5. ឋានៈនៅក្នុងចិត្តអ្នក គឺជាអ្វីដែលនារីត្រូវការបំផុត ព្រោះគេត្រូវការ ធ្វើជាមនុស្សដែលសំខាន់ក្នុងចិត្តអ្នក ដោយស្ថិតនៅតំណែងទីមួយ។
6. ការលួងលោមរបស់អ្នកចំពោះគេ ក៏ជាអ្វីដែលគេត្រូវការដែរ ព្រោះនៅពេលដែលគេ ត្រូវអ្នកដទៃធ្វើបាប គឺគេត្រូវការពាក្យលួងលោមរបស់អ្នកណាស់។
7. ការធ្វើឱ្យគេភ្ញាក់ផ្អើល គឺជាអ្វីដែលធ្វើឱ្យគេ សប្បាយចិត្តបំផុត ព្រោះវាបញ្ជាក់ពី ការយកចិត្តទុកដាក់របស់អ្នក ចំពោះគេ។
8. គេត្រូវការណាស់ គឺការចេះយល់ពីចិត្តរបស់គេ បើអ្នកអាចស្វែងយល់ពីចិត្តគេបានច្រើន នោះអ្នកទាំងពីរ នឹងមិនសូវឈ្លោះគ្នាឡើយ។
9. អារម្មណ៍សុវត្ថិភាព ដែលអ្នកអាចផ្តល់ឱ្យគេ ក៏សំខាន់ផងដែរ ព្រោះមានតែអារម្មណ៍នេះទេ ដែលអាចធ្វើឱ្យគេ មិនសូវគិតច្រើនថា អ្នកនឹងចាកចេញពីគេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com