ពីនេះ ពីនោះ
តើ​ពាក្យ «ខ្សែ​វាន, ខ្សែ​វៀន, សាយ​វៀន, សង់វៀន, សង្វៀន» មួយណា​ត្រឹមត្រូវ?
07, Aug 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន​បាន​សរសេរ​ពាក្យ​នេះ​តាម​ភាសា​និយាយ  ប៉ុន្តែ​ការសរសេរ​បែបនេះ​មិន​ត្រឹមត្រូវ​ឡើយ។ តាមពិត​បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «សង្វៀន» ជា​នាម មានន័យថា ទី​ដែល​បាំង​ព័ទ្ធជុំវិញ ដូចជា​ក្រោល​សម្រាប់​ប្រដាល់ ឬ​បញ្ជល់មាន់​ជាដើម។ ឧទាហរណ៍៖ សង្វៀនមាន់, សង្វៀន​ប្រដាល់។ ល៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com