កីឡាជាតិ
សាលា​គុន​សុរិយា​កា​រ៉ា​តេ​ដូ​សូ​តូ​កង់​បាន​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ
29, Sep 2015 , 2:45 pm        
រូបភាព
ដោយ:
អត្ត​ពលិកម​ក​ពី​សាលា​គុន​សុរិយា កា​រ៉ា​តេ​ដូ សូ​តូ​កង់ ឈ្នះ​បាន​មេដាយ​ច្រើនជាងគេ ក្នុងការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ដូ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០១៥ បន្ទាប់ពី​ការប្រកួត​បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​កន្លងមក នៅ​ពហុ​កីឡដ្ឋាន​ជាតិ។
 
បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល ៥ថ្ងៃនេះ ដោយ​លទ្ធផល​ក្រុម​ដែល​ជាប់​ចំណាត់ថ្នាក់​មាន៥ក្រុម និង​ក្រុម​ដែល​មិន​ជាប់​ចំណាត់ថ្នាក់​មាន ២ក្រុម។ ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​សាលា​គុន​សុរិយា កា​រ៉ា​តេ​ដូ សូ​តូ​កង់ (មេដាយមាស ១៧ ប្រាក់ ៩ សំរឹទ្ធ ៥) ចំណាត់​លេខ ២ បាន​ទៅលើ សមាគម​កា​រ៉ា​តេ​ដូ ក្រសួងការពារជាតិ១ (មេដាយមាស៦ ប្រាក់៩ សំរឹទ្ធ៤) ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ កា​រ៉ា​តេ​ដូ សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា (មេដាយមាស៣ ប្រាក់៥ សំរឹទ្ធ៩) ចំណាត់ថ្នាក់​លេខ ៤ បាន​ទៅលើ​សមាគមន៍​កា​រ៉ា​តេ​ដូ សូ​តូ​កង់​កម្ពុជា (មេដាយ២ ប្រាក៤ សំរឹទ្ធ១០) និង​ចំណាត់ថ្នាក់​លេខ៥ បាន​ទៅលើ​ក្លិប​កា​រ៉ា​តេ​ដូ សមាគមន៍​ក្រសួងការពារជាតិ២ (មេដាយមាស ១ ប្រាក់ ៣ សំរឹទ្ធ ៥) ។ ចំណែក​ក្រុម​ដែល​មិន​ជាប់​ចំណាត់ថ្នាក់ បាន​ទៅលើ​ក្លិប​កា​រ៉ា​តេ​ដូ មណ្ឌលកីឡា​គុន ខេត្តបាត់ដំបង (មេដាយមាស១ ប្រាក់២ សំរឹទ្ធ១៤)  និង​ចំណាត់ថ្នាក់​លេខ៧ សម្ព័ន្ធ​កា​រ៉ា​តេ​កម្ពុជា(ប្រាក់២ សំរឹទ្ធ១) ។
 
ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កា​រ៉ា​តេ​ដូ ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៥ បាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី២៣ ខែកញ្ញា នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី២៧ ខែកញ្ញា។ សម្រាប់​ឆ្នាំនេះ​មាន​ក្លិប​សមាគម​ត្រឹម ៧ ប៉ុណ្ណោះ​បានដាក់​ពាក្យ​ចូលរួម ហើយ​មាន​កីឡាករ ៦១ នាក់ និង​កីឡាការិនី ២៣ នាក់ ក្នុង​វិញ្ញាសា​ចំនួន ២០ ៕
 

Tag:
 កា​រ៉ា​តេ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com