កីឡាជាតិ
ជាតិ
ឡុង សុ​ភី ខកខាន​ក្នុង​ការប្រកួត Thai Fight នៅ​ប្រទេស​វៀតណាម
30, Sep 2015 , 3:06 pm        
រូបភាព
ដោយ:
កីឡាករ​ជើង​ខ្លាំង ឡុង សុ​ភី មកពី​ក្លិប​ឡុង​សាល​វ័​ន្ត​កីឡា​ខកខាន​ក្នុងការ​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Thai Fight នៅ​ប្រទេស​វៀតណាម ថ្ងៃទី២៤ ខែតុលា ខាងមុខ។

 
លោក ឡុង សាល​វ័​ន្ត គ្រូបង្វឹក​កីឡាករ ឡុង សុ​ភី បាន​ប្រាប់​សារព័ត៌មាន​ពី​ការខកខាន​នោះ​ថា «ដោយសារ​តែមាន​បញ្ហា​ក្នុង​ការរត់​ឯកសារ មិនទាន់​ពេលវេលា​កំណត់​របស់ ក្រុម Thai Fight ដោយ​ខាង​ក្រុមការងារ Thai Fight បាន​ប្រាប់​ឱ្យ​ផ្ញើ​ឯកសារ តាំងពី​អាទិត្យ​មុន តែ​មកដល់​ថ្ងៃ​ម្សិលមិញ​ឯកសារ​នោះ​នៅ​មិនទាន់​ផ្ញើ​ទៅទៀត។

លោកគ្រូ​ម្នាក់នេះ​បាន​និយាយ​បែប​សោកស្តាយ​ថា៖ «ខ្ញុំ​ក៏មាន​ការសោកស្តាយ​ដែរ​ចំពោះ​ការខកខាន​របស់ ឡុង សុ​ភី បើ​គាត់​បាន​ចូលរួម​ការប្រកួត​វា​កាន់តែ​ប្រសើរ»។ 
 
កីឡាករ ឡុង សុ​ភី ផ្ទាល់​បាន​ប្រាប់​ពី​ការខកខាន​នោះ​ថា៖ «មកពី​រូបលោក​ត្រូវ​ស្នើ​ទៅខាង​សហព័ន្ធ​ផង និង​ខាង​ប៉ុស្តិ៍​បាយ័ន​ផង ទើប​បណ្ដាលឱ្យ​មានការ​យឺត​ពេល​យ៉ាងនេះ ទំរាំ​មាន​ទទួលបាន​ការអនុញ្ញាត វា​យឺត​ពេល​ទៅហើយ»។
 
ទោះបីជា​ខកខាន​ក្នុងការ​ប្រកួត​លើក​នេះ​ក៏ដោយ ឡុង សុ​ភី បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា ខ្លួន​នឹងមាន​ឱកាស​ទៅ​ចូលរួម​ការប្រកួត Thai Fight នៅ​ប្រទេស​ថៃ​លើក​ក្រោយ៕


Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com