កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានកំណត់​ទិសដៅ​ការងារ​សម្រាប់​អាណត្តិ​ទី៥
10, Oct 2015 , 7:40 pm        
រូបភាព
ដោយ:
បន្ទាប់ពី​សមាជិក​ប្រតិបត្តិ​ទាំងអស់​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី លោក ថោង ខុន ក្នុងការ​ដឹកនាំ​បន្ត​សម្រាប់​អណ​ត្តិ​ទី៥ កាលពី​ចុងខែ​កញ្ញា នៅ​អាគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កន្លងទៅ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានកំណត់​ផែនការ និង​ទិសដៅ​ការងារ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​របស់ខ្លួន​រួចរាល់​ហើយ​សម្រាប់​អាណត្តិ​ទី៥នេះ។
 
លោក ថោង ខុន បានឱ្យដឹងថា​សម្រាប់​ស​កម្ម​ភាព​ការងារ​ក្នុងប្រទេស សមាជិក​ប្រតិ​ប​តិ្ត​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ត្រូវ​ប្រជុំ​រៀងរាល់៣ខែម្តង​ដោយ​បណ្តុះបណ្តាល​គ្រូ​ថ្នាក់មូលដ្ឋាន បុគ្គលិក​សហព័ន្ធ មន្ត្រី​បច្ចេកទេស ត្រូវ​ធ្វើតេស្ត​សមត្ថភាព​ប្រចាំខែ និង​ធ្វើការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​ដើម្បី​ពង្រឹងសមត្ថភាព​ប្រកួត​របស់​កីឡាករ កីឡា​ការ​នី និង​ដើម្បី​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០២៣ ។ 
 
លោក ប្រធាន​សហព័ន្ធ​បានឱ្យដឹង​ទៀតថា ចំណែក​សម្មភាព​ការងារ​ក្រៅប្រទេស​វិញ ត្រូវធ្វើ​ការទំនាក់ទំនង​ជាមួយ​កីឡា​កាយសម្ព័ន្ធ អាស៊ី និង​សហព័ន្ធ​អន្តរជាតិ ដើម្បី​បញ្ជូន​គ្រូ និង​ចៅក្រម​ទៅ​រៀន​វគ្គ​ជំនាញ​អន្តរជាតិ ត្រូវ​ចូលរួម​ប្រជុំ​មហាសន្និបាត​របស់​សហ​ព័ន្ធ​អន្តរជាតិ​ប្រចាំឆ្នាំ។ 
 
គួរ​បញ្ជាក់ថា សមាជិក​ប្រតិបត្តិ​អាណត្តិ​ទី៥ មាន​ចំនួន ៧នាក់​ក្នុងនោះ លោក ថោង ខុន ជា​ប្រធាន, លោក សុខ ហុង អនុប្រធាន, លោក ណ​យ ផា​ណា អគ្គលេខាធិការ, លោក មាស សារ៉េត អគ្គលេខាធិការរង ឬ​ឯ​សមា​ជិ​ប្រតិបត្តិ​មាន កញ្ញា ងួន វ​ត្តី អ្នកស្រី ឌួង សា​មៃ និង​អ្នកស្រី ពេជ្រ យូ៕
 
 

Tag:
 កាយសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com