កីឡាជាតិ
ជាតិ
ហុន ឈុនហេង និង សូត្រ ប៊ុនធី ប៉ះថៃ លើសង្វៀន CTN សប្តាហ៍នេះ 10, Oct 2015 , 10:00 am
កីឡាករជើងខ្លាំងវ័យក្មេង ហុន ឈុនហេង នឹងប៉ះកីឡាករជើងខ្លាំងថៃ LOUKYORT SITHPJAK ឯកីឡាករ សូត្រ ប៊ុនធី ប៉ះកីឡាករថៃ PHITHNOY PEAK KHACARE នៅលើសង្វៀន CTN ក្នុងកម្មវិធីប្រកួតក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាព អន្តរជាតិ នៅរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ។
កីឡាករកំពស់១,៦០ម៉ែត្រ ហុន ឈុនហេង ទើមមានអាយុ១៩ឆ្នាំ មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀនហើយមានប្រវត្តិប្រកួត ៥៩ដង ឈ្នះ៥៧ដង ចាញ់១ដង ស្មើ១ដង និងផ្តួលគូប្រកួតឱ្យសន្លប់ចំនួន ១២ដង តិចជាងកីឡាករជើងខ្លាំងថៃ LOUKYORT SITHPJAK ដែលមានបទពិសោធន៍ក្នុងការប្រកួតរហូតដល់ ៨៣ដង ឈ្នះ៦៥ដង ចាញ់១៤ដង និងស្មើ៤ដងប៉ុន្តែក្នុងការផ្តួលគូប្រកួតឱ្យសន្លប់មានចំនួនតិចជាង កីឡាករ ហុន ឈុនហេងកីឡាករទាំង ២ ប្រកួតក្នុងប្រភេទទំងន់ ៥១ គ.ក្រ។
ចំណែកកីឡាករជើងខ្លាំងវ័យក្មេង សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកមានកំពស់ ១,៧០ម៉ែត្រ ធ្លាប់ឆ្លងកាត់ការប្រកួត ៥៨ដង ឈ្នះ៤១ដង ចាញ់១៦ដង ស្មើ១ដង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់រហូតដល់ ២២ដង នឹងត្រូវជួបប្រកួតជាមួយកីឡាករថៃ PHITHNOY PEAK KHACARE មានកំពស់ ១,៧០ម៉ែត្រ ធ្លាប់ឆ្លងកាត់ការប្រកួតរហូតដល់ ៦២ដង ឈ្នះ៥១ដង ចាញ់៨ដង និងស្មើ៣ដង ប៉ុន្តែសម្រាប់ការប្រកួតរបស់គេមិនដែលផ្តួលដៃគូឱ្យសន្លប់នោះទេ កីឡាករទាំង ២ នេះប្រកួតក្នុងប្រភេទទំងន់ ៦០គ.ក្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com