កីឡាជាតិ
ជាតិ
ឥទ្ធិពល​អ្នកនយោបាយ ឬ​អ្នក​ឧបត្ថម្ភ ធ្វើ​ឲ្យ​វិស័យ​កីឡា​មិន​ស្អាតស្អំ?
20, Oct 2015 , 8:19 pm        
រូបភាព
ដោយ:
កីឡា​មួយ​ប្រសិនបើ​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​អ្នកនយោបាយ ឬ​អ្នក​ឧបត្ថម្ភ (ស្ព​ន់​ស័​រ) វា​នឹង​ក្លាយទៅជា​កីឡា​មួយ​ដែល​មិន​ស្អាតស្អំ និង​បាត់បង់​នូវ​តម្លៃ​របស់ខ្លួន។ នេះ​ជាការ​លើកឡើង​របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។
 

សូមស្ដាប់សំឡេង៖


 
លោក វ៉ា​ត់ ចំរើន បាន​សង្កត់ធ្ងន់ថា «កីឡា​ថ្នាក់ជាតិ​មានតម្លៃ​ទៅបាន​សំខាន់​វា​អាស្រ័យទៅលើ​អ្នករៀបចំ បើ​អ្នករៀបចំ​ឲ្យ​តម្លៃ​ខ្លាំង វា​នឹង​ខ្លាំង បើកាលណា​សហព័ន្ធ​ឱ្យ​តម្លៃ​ទាប​ជាង​ការរៀបចំ​ក្រៅផ្លូវការ​របស់​សហព័ន្ធ​វា​នឹង​ទាប​ទៅតាម​ហ្នឹង​ដែរ»។ 
 
លោក វ៉ា​ត់ ចំរើន ដែល​បាន​ចូលរួម​មហាសន្និបាត​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​លើក​ទី៣៤ នៅ​ទីក្រុង Ashgabat ប្រទេស​ទួ​រ​មេ​នី​ស្ថាន កាលពី​ថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ បាន​បន្ថែមថា «សហព័ន្ធ​ត្រូវធ្វើ​ការកំណត់​កម្រិត​ប​ច្ចេកទេស​កីឡាករ បើសិនជា​កីឡាករ​ណា​ដែល​មិនបាន​ចូលរួម​ប្រកួត​ថ្នាក់ជាតិ មិន​អនុញ្ញាតឱ្យ​ចូលរួម​ប្រកួត​ក្រៅផ្លូវការ​របស់​សហព័ន្ធ នៅពេល​សហព័ន្ធ​ឱ្យ​តម្លៃ​ការប្រកួត​ក្រៅផ្លូវការ​របស់​សហព័ន្ធ​ខ្លាំងពេក អាចធ្វើឱ្យ​កីឡាករខ្លាំងៗមិន​មក​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​នោះទេ។ បើសិនជា​កីឡា​មួយ​ស្ថិតនៅក្រោម​ឥទ្ធិពល​អ្នកនយោបាយ ឬ​អ្នក​ស្ព​ន់​ស័​រ កីឡា​នោះ​នឹង​ក្លាយទៅជា​កីឡា​មិន​ស្អាតស្អំ»។  
 
លោក​អគ្គលេខាធិការ​គ​ណៈ​កម្ម​ការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បន្ថែមទៀតថា ការប្រកួត​ថ្នាក់ជាតិ​វា​មានតម្លៃ​ខ្លាំងណាស់ ព្រោះ​វា​ជា​កត្តា​មួយ​ជួយ​ជំរុញ​ឲ្យ​កីឡាករ កីឡា​ការ​នី​ខិតខំ​ធ្វើការ​ហ្វឹកហាត់ ហើយ​វា​ជា​ឱកាស​ជួយ​ពង្រឹងសមត្ថភាព​កីឡាករ កីឡា​ការ​នី ដើម្បី​ត្រៀមខ្លួន​ប្រកួត​យក​មេដាយមាស​លំដាប់​អន្តរជាតិ ជាពិសេស​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ៕
 

Tag:
 លោក វ៉ា​ត់ ចំរើន
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com