កីឡាជាតិ
ជាតិ
ជនពិកា កម្ពុជា ត្រៀមខ្លួន​ក្នុងការ​ប្រកួត​កីឡា ប៉ា​រ៉ា​ហ្គេម នៅ សឹង្ហ​បុរី​
04, Nov 2015 , 7:46 am        
រូបភាព
ដោយ:
 
​អត្ត​ព​លិ​ក​ពិកា ផ្នែក​រទេះ​ចំនួន ៥ នាក់​នឹង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ ប៉ា​រ៉ា​ហ្គេម នៅក្នុង​ប្រទេស​សិង្ហ​បុរី រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែធ្នូ ខាងមុខនេះ​។ 
​លោក លាក់ ឡុ​ច គ្រូបង្វឹក​ផ្នែក​រទេះ​ជនពិកា​បានឱ្យដឹងថា អត្ត​ព​លិ​ក​ទាំង ៥ ដែល​នឹងចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម​នៅ​សិង្ហ​បុរី រួមមាន​កីឡាករ វ៉ាន វ៉ុ​ន​, កីឡាករ ហេង សាវឿន​, កីឡាករ ឯក ញ្ញាណ​សមុទ្រ​, កីឡា​មករ ឈុន ពុន និង​កីឡាករ ហ៊ុន សើន ជា​កីឡាករ​ជើង​ថ្មី​។ អត្ត​ព​លិ​ក​ទាំងអស់​ប្រកួត​លើ​វិញ្ញាសា ២ ប្រ​ទេ​ភ​ចម្ងាយ (១០០​ម៉ែត្រ​, ២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ​), និង​(២០០​ម៉ែត្រ​, ៤០០​ម៉ែត្រ​, និង​៨០០​ម៉ែត្រ​)​។ អត្ត​ព​លិ​ក​ទាំងអស់​នឹង​ចេញពី​ប្រទេស​កម្ពុជា ចន្លោះ​ថ្ងៃទី​៣០ ចុងខែ​វិច្ឆិកា ឬ​ថ្ងៃទី​១ ដើមខែ​ធ្នូ​។​
 
​លោកគ្រូ​ម្នាក់នេះ​មាន​មោទនភាព​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​កាលពី​លើក​មុន ដោយ​លោក​លើកឡើងថា «​ចំពោះ​លទ្ធផល​របស់គាត់​សុំ​សរសើរ និង​មាន​មោទនភាព​ណាស់​សម្រាប់​បងប្អូន​ពិកា​របស់​យើង ព្រោះ​ក្នុង​ម្នាក់​គាត់​ទទួលបាន​មេដាយមាស​រហូតដល់ ៥ (​មាស​៣, ប្រាក់​២)​។ ហើយ​សម្រាប់​ការប្រកួត​លើក​នេះ​ប្រសិនបើ​គេ​វាយតម្លៃ​ប្រភេទ​បងប្អូន​ជនពិកា​យើង​ដូច​ប្រទេស​ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា យើង​សង្ឃឹម​ឈ្នះ ១០០​ភាគរយ ដោយសារ​យើង​អាច​មើលឃើញ​ពី​សមត្ថភាព​គូប្រកួត​របស់​យើង​»​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​មុន កីឡាករ វ៉ាន វ៉ុ​ន ទទួលបាន​មេដាយមាស ៣ ប្រាក់ ២ ខណៈ​កីឡាករ ហេង សាវឿន ប្រាក់​២ សំរឹទ្ធ​១ ចំណែក​កីឡាករ ទទួលបាន​មេដាយប្រាក់​២ និង​កីឡាករ ឈុន ពុន ទទួលបាន​មេដាយប្រាក់​២ ផងដែរ​។ 
  

Tag:
 កីឡា​ប៉ា​រ៉ា​ហ្គេម​
© រក្សាសិទ្ធិដោយ thmeythmey.com