កីឡាជាតិ
ជាតិ
អេ យ៉ា​នុត ប៉ះ​គូ​សងសឹក ថៃ លើស​ង្វៀន CTN អង្គរ នៅ​រសៀល​ថ្ងៃនេះ​
04, Nov 2015 , 3:38 pm        
រូបភាព
ដោយ:
​កីឡាករ​កីឡា​ការ​នី អេ យ៉ា​នុត នឹង​ប៉ះ​គូ​សងសឹក​ថៃ ផន ស្នេហ៍ និង​កីឡាករ​កម្ពុជា ចំនួន ៣ រូប​ទៀត​នឹង​ជួប​ប្រកួត​ជាមួយ ថៃ នៅលើ​សង្វៀន CTN អង្គរ​ខេត្តសៀមរាប នៅក្នុង​កម្មវិធី​ប្រដាល់​ជើងឯក សង្វៀន CTN អង្គរ​ខេត្តសៀមរាប​គុន​ខ្មែរ​មួយ​ថៃ វេលា​ម៉ោង ៣ និង ១៥​នាទី នៅ​ថ្ងៃ​ពុធ ទី​៤ ខែវិច្ឆិកា នេះ​។


​កីឡា​ការ​នី​វ័យក្មេង​ដែលជា​ម្ចាស់​មេដាយប្រាក់​ក្នុងការ​ប្រកួត​សកល​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥ អេ យ៉ា​នុត មកពី​ក្លិប​អេ​ភូ​ង​កីឡា និង​ជា​កូនបង្កើត​របស់​កីឡាករ អេ ភូ​ថង ធ្លាប់​ឆ្លងកាត់​សង្វៀន​ប្រកួត​ចំនួន​២១​ដង ឈ្នះ​១៦​ដង ចាញ់​៥​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន​៦​ដង នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​គូ​សងសឹក​ថៃ ផន ស្នេហ៍ (PHORN SNE) ដែលមាន​ប្រ​វិត្ត​ប្រកួត​ច្រើ​ង​ជាង​ខ្លួន​រហូតដល់​ទៅ​៣២​ដង ក្នុងនោះ​ឈ្នះ​៣៥​ដង ចាញ់​១៤ ស្មើ​២​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន​៥​ដង​។

​គួរបញ្ជាក់​ផងដែរ​ថា កីឡា​ការ​នី ផន ស្នេហ៍ ធ្លាប់​ចាញ់​ក្នុង​កណ្តាប់​កីឡា​ការ​នី អេ យ៉ា​នុត ម្តងមកហើយ​នៅលើ​សង្វៀន CTN អង្គរ កាលពី​ថ្ងៃទី​៧ ខែតុលា កន្លងទៅនេះ ដោយសារ​ការមិន​អស់ចិត្ត​របស់​កីឡា​ការ​នី ថៃ ម្នាក់នេះ ទើប​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បាន​ផ្គូផ្គង​ឱ្យ​ពួកគេ​ទាំ​អ​ពីរ​ជួបគ្នា​ម្តងទៀត​នៅថ្ងៃនេះ​។ តើ​កីឡា​ការ​នី ថៃ ម្នាក់នេះ​អាច​យកឈ្នះ​លើ​កីឡា​ការ​នី​កម្ពុជា​បាន​ឬ​យ៉ាងណា​? តាមដាន និង​ទស្សនា​ទាំងអស់គ្នា​តាមរយៈ​ទូរទស្សន៍ CTN​។   

​កីឡាករ​អាយុ​១៨​ឆ្នាំមាន​កំពស់​១,៧០​ម៉ែត្រ ឃីម បូរ៉ា មកពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ មាន​ទម្ងន់​៦០​គីឡូក្រាម​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៥៥​ដង ឈ្នះ​៤០​ដង ចាញ់​១៥​ដង នឹង​ផ្តួល​គូរ​ប្រកួត​ឱ្យ​សន្លប់​ចំនួន​១៦​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ ថៃ ឌិន ណា​ផូ (DIN NAPHO) ដែលមាន​ប្រវត្តិ​ប្រកួត​ច្រើនជាង​ខ្លួន​ចំនួន ២០​ដង ក្នុងនោះ ឈ្នះ​៦០​ដង ចាញ់​១៣​ដង និង​សើ្ម​២​ដង​។

​ខណៈ​កីឡាករ ជ័យ វណ្ណៈ មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ មាន​អាយុ​២៤​ឆ្នាំ កំពស់ ១,៦៤​ម៉េ​ត្រ ធ្លាប់​ឆ្លងកាត់​សង្វៀន​ប្រកួត​ចំនួន ៨០​ដង ឈ្នះ​៤៧​ដង ចាញ់​៣១​ដង និង​ស្មើ​២​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ អេក​រៈ ស៊ីត​ប៉ា​ធី​ម (EKARAK SIT PATHIM) ដែលមាន​ប្រវត្តិ​ប្រកួត​តិចជាង​ខ្លួន​១៩​ដង ក្នុងនោះ ឈ្នះ​៤៥​ដង ចាញ់​១៦​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន ១០​ដង​។​

​ចំណែក​កីឡាករ​មកពី​ក្លិប​អេ​ភូ​ថង​កីឡា​មាន​កំពស់​១,៧០​ម៉ែត្រ ចាន់ រក្សា ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៦១​ដង ឈ្នះ​៤១​ដង ចាញ់​១៦​ដង ស្មើ​៤​ដង និង​ផ្តួល​គូប្រកួត​សន្លប់​ចំនួន​១០​ដង នឹងត្រូវ​ជួប​ខ្លា​ចាស់​ជើង​ខ្លាំង​ថៃ សៃ យោគ (SAI YORK) ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​១០០​ដង ឈ្នះ​៤១​ដង ចាញ់​១៦​ដង និង​ស្មើ​៥​ដង​៕           


Tag:
 ​កីឡាប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com