អន្តរជាតិ
កូនភ្លោះ និង​ម្តាយ​! តើ​អ្នកណា​ជា​ម្តាយ​?
06, Feb 2016 , 4:29 pm        
រូបភាព
ដោយ: ធីតា
​សិស្ស​វិទ្យាល័យ​ជនជាតិ​អាមេរិក​ម្នាក់ ឈ្មោះ Kaylan បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅលើ​គណនី Twitter របស់ខ្លួន​។ ក្នុង​រូបថត មាន​ស្ត្រី​៣​នាក់​អង្គុយ​នៅក្នុង​រថយន្ត ដោយ​សរសេរថា «Mom, Twin & Me» (​អ្នក​ម្តាយ បងប្អូន​ភ្លោះ និង​ខ្ញុំ​)​។ រូបថត​នេះ បាន​បង្ក​ឲ្យ​មានការ​ចោទសួរ​គ្នា​ពេញ​បណ្តាញ​អ៊ី​ន​ធ័​រ​ណែ​ត​។​


« #whosthemom » (​អ្នកណា​ជា​ម្តាយ​?) បាន​ក្លាយជា Hashtag ដ៏​ពេញនិយម​នៅលើ​រូបថត​មួយ​សន្លឹក​របស់​កញ្ញា Kaylan ។ នារី​បីនាក់​ក្នុង​រូបថត ដែលមាន Kaylan, បងប្អូន​ស្រី​ភ្លោះ Kyla និង​ម្តាយ មានមុខមាត់​ដូចគ្នា បេះបិទ ហើយ​វ័យ​ក៏​មើលទៅ​ប្រហាក់ប្រហែលគ្នា​ផងដែរ​។ តើ​អ្នកណា​ជា​ម្តាយ​? អ្នកប្រើប្រាស់​បណ្តាញ​សង្គម សុទ្ធ​ឈឺក្បាល​វិលមុខ និង​ពិបាក​ទាយ​ខ្លាំងណាស់​។

​មិន​ត្រឹមតែ​ល្បីល្បាញ​នៅលើ​បណ្តាញ​សង្គម​នោះឡើយ រូបថត​នារី​ទាំង​បីនាក់​ត្រូវបាន​ចុះផ្សាយ​នៅតាម​បណ្តា​ព័ត៌មាន​អន​ឡាញ​ល្បីៗ​នៅលើ​ពិភពលោក ដោយសារ​ព័ត៌មាន​ទាំងនោះ សុទ្ធតែ​បាន​ចោទសួរ​មិត្ត​អ្នកអាន​របស់ខ្លួន ថា​អ្នកណាម្នាក់​ជា​ម្តាយ​?

​ទីបំផុត​ទៅ ក្រោយពី​បន្ត​ដាក់​សំណួរ​នៅលើ​គណនី Instagram របស់ខ្លួន កញ្ញា Kaylan បាន​បង្ហើប​ឲ្យ​ដឹងថា ម្តាយ​របស់​នាង គឺ​ស្ថិតនៅ​ផ្នែក​ខាងឆ្វេង ពោលគឺ​នារី​ដែល​ពាក់​អាវខ្មៅ​សម្រាប់​រូប​នៅលើ Twitter រីឯ​រូប​លើ Instagram គឺ​ស្ត្រី​ដែល​ពាក់អាវ​ខៀវ​៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com