អន្តរជាតិ
គេង​លក់​នៅពេល​ចុះ​កម្មសិក្សា​ថ្ងៃទី​១ ត្រូវគេ​ថតរូប Troll ពេញ​បណ្តាញ​សង្គម​
06, Feb 2016 , 8:19 pm        
រូបភាព
ដោយ: ធីតា
បុរស​អាមេរិក​ម្នាក់​ល្បីឈ្មោះ​ដោយ​មិន​ខ្លួន​។ គាត់​បាន​គេង​លក់​នៅ​ថ្ងៃទី​១​នៃ​ការចុះ​ហាត់​ការងារ ហើយ​រូបថត​របស់គាត់​ត្រូវបាន​គេ​យក​កាត់ត​លេងសើច (Troll) ពេញ​បណ្តាញ​សង្គម ដោយ​ដំបូង​ផ្តើម​ពី​បណ្តាញ​សង្គម Reddit ហើយ​រាលដាល​ដល់​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​។​

​ដំបូន្មាន​ដ៏​តូច​មួយ​! បើ​មិន​ចង់​ល្បី​សូមកុំ​គេង​លក់​នៅ​ការិយាល័យ​នៃ​ថ្ងៃ​ចុះ​កម្មសិក្សា​លើកដំបូង​។ ករណី​ហួសចិត្ត​មួយ បានកើត​ឡើងលើ​បុរស​អាមេរិក ដែល​ត្រូវបាន​មិត្ត​រួម​ការងារ​ថតរូប​បង្ហោះ​លើ​បណ្តាញ​សង្គម Reddit ដោយ​ប្រើ​រហស្សនាម​ថា «TheOrangeDuck» ។​

​ក្រោយ​ការ​បង្ហោះ​របស់​មិត្តភក្តិ រូប​បុរស​អាមេរិក​រូបនោះ ត្រូវបាន​គេ​យកទៅ​កាត់ត​តាម​កម្មវិធី Photoshop ដើម្បី​យកលេងសើច​ដាក់គ្នា​ទៅវិញទៅមក ហើយ​មាន​ការរីក​សុះសាយ​យ៉ាងខ្លាំង​ក្នុង​អ៊ី​ន​ធ័​រ​ណិ​ត​។​

​សំណាងល្អ បុរស​រូបនោះ មិន​ត្រូវបាន​បណ្តេញ​ពី​ការងារ​នោះឡើយ​។ គាត់​បាន​ពន្យល់​ប្រាប់​សារព័ត៌មាន Huffington Post US ថា គាត់​មាន​ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​ដែល​បាន​ឲ្យ​គាត់​ងាយ​នឹង​លង់លក់​នៅ​ម៉ោង​ធ្វើការ​៕



Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com