អន្តរជាតិ
រថភ្លើង​បុក​គ្នា​នៅ​អាល្លឺម៉ង់ សម្លាប់​មនុស្ស​ជាច្រើន​និង​របួស​ជាង​១០០​នាក់​
09, Feb 2016 , 4:24 pm        
រូបភាព
ដោយ:
​រថភ្លើង​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង​បាន​បុក​គ្នា​នៅឯ​រដ្ឋ Bavaria របស់​អាល្លឺម៉ង់​។ មនុស្ស​ជាច្រើន ត្រូវ បាន​រាយការណ៍​ថា​បាន​បាត់​បង់ជីវិត ហើយ​អ្នកដំណើរ​ជាង​១០០​នាក់​ផ្សេងទៀត​បាន​រងរបួស​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​


​រថភ្លើង​ពីរ​គ្រឿង​បាន​បើក​បុក​គ្នា​នៅ​តំបន់ Bad Aibling ភាគ​អាគ្នេយ៍​ទីក្រុង Munich ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​និង​ច្រើនជាង​១០០​នាក់​រងរបួស​។ ពេលនេះ​ក្រុម​សង្គ្រោះបន្ទាន់​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​ជាប់​ក្នុង​ទូរថភ្លើង​។ គេ​សង្កេត​ក៏​ឃើញ​មាន​រថយន្ត​សង្គ្រោះ​និង​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​នៅ​កន្លែងកើតហេតុ​ផងដែរ​។​

​រថភ្លើង​ទាំងពីរ​បាន​បុក​គ្នា​ចំ​ពីមុខ​នៅលើ​ផ្លូវ​តែមួយ​ដែល​ធ្វើដំណើរ​រវាង​ទីក្រុង Rosenheim និង Holzkirchen ។ រថភ្លើង​មួយគ្រឿង​បាន​ធ្លាក់​ពីលើ​ផ្លូវ​រត់​របស់ខ្លួន ហើយ​ទូរថភ្លើង​ជាច្រើន​ទៀត​ក៏បាន​ក្រឡាប់​ផងដែរ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នកដំណើរ​ជាច្រើន​បាន​រងរបួស​៕

Tag:
 រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com