អន្តរជាតិ
ក្រុងប៉េកាំងស្ងប់ស្ងាត់ក្នុងឱកាសចូលឆ្នាំចិន 10, Feb 2016 , 10:26 am
×
ចិន៖ រដ្ឋធានី ប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន មានសភាពស្ងប់ស្ងាត់ខុសពីថ្ងៃធម្មតា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃ ១០ កុម្ភៈ ឆ្នាំ២០១៦នេះ។ ពលរដ្ឋ សិស្ស និស្សិតចិនភាគច្រើន ដែលចំណាកស្រុកមកធ្វើការនៅទីក្រុងប៉េកាំង បានតម្រង់ជួរជាមួយសម្ពាយអីវ៉ាន់ឡើងជិះរថភ្លើង និងរថយន្តវិលត្រឡប់ទៅស្រុកកំណើតជួបជុំបងប្អូនពួកគេ នៅតាមបណ្តាខេត្តវិញ។
មិនខុសគ្នាទេ សាលារៀន សាកលវិទ្យាល័យ ផ្សារនានា បានបិទទ្វារឈប់សម្រាកផងដែរ។ ប្រជាជនភាគច្រើន បានជួបជុំពិសារអាហារជាមួយក្រុមគ្រួសារ យ៉ាងសប្បាយរីករាយ ក្នុងគេហដ្ឋានពួកគេរៀងៗខ្លួន។
សូមទស្សនារូបភាពខាងក្រោមដែលផ្តល់ឲ្យដោយកញ្ញា បូរ រស្មី និស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងប៉េកាំង ប្រទេសចិន៖
© រក្សាសិទ្ធិដោយ thmeythmey.com