ប្លែកៗ
អន្តរជាតិ
នាវា​ទី​តា​និក​ទី​២ គ្រោង​ដំណើរការ​នៅ​ឆ្នាំ​២០១៨
16, Feb 2016 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ចាប់តាំងពី​ការដាក់​បញ្ចាំង​រឿង Titanic របស់លោក James Cameron មនុស្ស​រាប់រយ​លាន​នាក់ បាន​ស្គាល់​យ៉ាងច្បាស់​ពី​កប៉ាល់​ទី​តា​និក​។ ជាង​១០០​ឆ្នាំ​បន្ទាប់ពី​ការ​លិច​កប៉ាល់​ដ៏​ល្បីល្បាញ​មួយ​នេះ គេ​តែងតែ​លឺថា នឹងមាន​ការសាងសង់​កប៉ាល់​ថ្មី​ឲ្យ​ដូចគ្នា ប៉ុន្តែ​ក្រុមហ៊ុន​មួយ​របស់​អូស្ត្រាលី បានប្រកាសថា កប៉ាល់​ទី​តា​និក​ថ្មី នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៨ ខាងមុខ​នេះហើយ​។​


​ក្រោម​ការផ្តួចផ្តើម​រប​ស់​មហាសេដ្ឋី​អូស្ត្រាលី លោក Clive Palmer កប៉ាល់​ទី​តា​និក​ថ្មី​នឹង​ដំណើរការ​នា​អំឡុង​ឆ្នាំ​២០១៨ ។ តាមពិតទៅ លោក Clive បានបង្ហាញ​ពី​គម្រោង​សាងសង់​កប៉ាល់​មួយ​នេះ តាំងពី​ខែមេសា ឆ្នាំ​២០១២ មក​ម្លេះ ពោលគឺ​១០០​ឆ្នាំ ក្រោយ​ការ​លិច​ទី​តា​និក​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១២ ប៉ុន្តែ​គម្រោង​ត្រូវបាន​ពន្យារ​។​

​បើតាម​ការផ្សាយ​របស់ 20minutes.fr ទី​តា​និ​ក​ទី​២ គឺ​ចម្លង​តាម​កប៉ាល់​ដើម​ទាំងស្រុង លើកលែងតែ​ប្រព័ន្ធ​មួយចំនួន​ប៉ុណ្ណោះ​ ដែល​ត្រូវ​ធ្វើតាម​បច្ចេកវិទ្យា​ទំនើប និង​ត្រួតពិនិត្យ​ដោយ​ផ្កាយរណប និង​រ៉ា​ដា ជាពិសេស​ប្រព័ន្ធ​នៃ​ជម្លៀស​ខ្លួន​។​

​លោក James McDonald ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន Blue Star Line ដែល​រ៉ាប់រង​នូវ​គម្រោង​នេះ បាន​អះអាងថា ការដាក់​ដំណើរការ​នាវា​ថ្មី​នេះ គឺ​រំឭកដល់​សោកនាដកម្ម​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​១៥០០​នាក់​ស្លាប់ កាលពី​ជាង​១០០​ឆ្នាំមុន​។​

​នាវា​ទី​តា​និក​ដើម ចរាចរ​ពី​ក្រុង Southampton របស់​អង់គ្លេស​ទៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែ​នាវា​ទី​តា​និក​ទី​ពីរ នឹង​ភ្ជាប់​ពី​ក្រុង Jiangsu ប្រទេស​ចិន ទៅកាន់​ក្រុង​ឌូ​បៃ ដែលជា​ដៃគូ​របស់​ក្រុមហ៊ុន Blue Star​។​

​នាវា​ថ្មី​នេះ នឹងមាន​ប្រវែង​២៧០​ម៉ែត្រ និង​កម្ពុជា​៥៣​ម៉ែត្រ និង​មាន​៣​ជាន់ ដូចជា​នាវា​ដើម​ផងដែរ នាវា​ថ្មី​។ តម្លៃ​ធ្វើដំណើរ​មិនទាន់​ប្រកាស​ឲ្យ​ដឹង​នោះឡើយ ប៉ុន្តែ​គេ​ជឿថា ក្រុមហ៊ុន​នឹង​គាត់​តម្លៃ​ក្នុង​ប្រមាណ​៨០០ ០០០​អឺរ៉ូ​៕


© រក្សាសិទ្ធិដោយ thmeythmey.com