អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​យោធា​ថៃ​ងាក​ទៅ​ពង្រឹង​វិស័យ​ការពារជាតិ​ជាមួយ​រុស្សី​
23, Feb 2016 , 8:59 am        
រូបភាព
ដោយ:
 
 
​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​វីត វង្ស​សុ​វ៉ាន នឹងធ្វើ​ដំណើរ​ទៅកាន់​រុស្សី​នៅ​សប្ដាហ៍​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​យោធា​និង​ពាណិជ្ជកម្ម បន្ទាប់ពី​ទំនាក់ទំនង​ថៃ​ជាមួយ​ក្រុម​លោកខាងលិច​មាន​ភាពល្អ​ក់​កករ​ចាប់តាំងពីរ​ដ្ឋ​ប្រហារ​ឆ្នាំ​២០១៤​មក​។ កន្លងមក របប​យោធា​ថៃ​រង​ការរិះគន់​ខ្លាំង​ពី​ប​ស្ចឹ​ម​ប្រទេស ដែលជា​ហេតុ​ធ្វើ​ឲ្យ​ថៃ​ងាក​ទៅ​ចាប់ដៃ​រុស្សី​ដែល​មិនសូវ​ត្រូវ​គ្នា​ជាមួយ​លោកខាងលិច​ដែរនោះ​។
 
​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុ​វ៉ាន នឹង​ទៅកាន់​រុស្សី​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ថៃ​និង​រុស្សី ដែល​កាន់តែ​ជិតស្និទ្ធ​ក្រោយពេល​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។  អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ Kongcheep Tantrawanich បានបញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​លើក​នេះ ដែល​នឹង​ផ្ដោតលើ​កិច្ចព្រមព្រៀង​ទិញ​អាវុធ ក៏ដូចជា​ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ផងដែរ​។​
 
​កាសែត​The Nation ផ្សាយ​ថា នៅ​ទីក្រុង​មូ​ស្គូ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត ដែលជា​ឧបនាយករដ្ឋមន្ត្រី​ដែរនោះ នឹង​ជួប​ជាមួយ​មេដឹកនាំ​រុស្សី​ដែល​រួមទាំង​លោកនាយក​រដ្ឋមន្ត្រី ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ព្រមទាំង​ថ្នាក់ដឹកនាំ​ការពារជាតិ​និង​ពាណិជ្ជកម្ម​របស់​រុស្សី​ដែរ​។ មួយវិញទៀត ដំណើរ​លើក​នេះ ក៏​ជាការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ទៅ​រុស្សី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រុស្សី​-​អាស៊ាន​ក្នុង​ខែឧសភា​។    
 
​ជាការ​កត់សម្គាល់ នៅក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៥ ទំនាក់ទំនង​រវាង​ថៃ​និង​ប្រទេស​លោកខាងលិច មិនសូវ​ល្អ តែ​ថៃ​កំពុងតែ​ព្យាយាម​ទៅ​កៀក​នឹង​មហាអំណាច​រុស្សី​ដែល​កំពុងមាន​ជម្លោះ​នឹង​ប​ស្ចឹ​ម​លោក​ដូចគ្នា​។ ជាពិសេស​នោះ ថៃ​ចាប់អារម្មណ៍​ក្នុង​ការទិញ​សម្ភារៈ​យោធា​ពី​រុស្សី ដើម្បី​ពង្រឹងសមត្ថភាព​។ របប​យោធា​ថៃ​គ្រោង​នឹង​ទិញ​រថក្រោះ​ជាច្រើន​គ្រឿង​ពី​រុស្សី ក្រោយ​ពេលដែល​ការបញ្ជាទិញ​ពី​អ៊ុយ​ក្រែ​ន​កំពុង​ជួបប្រទះ​បញ្ហា​។​
 
​ការ​រឹតបន្តឹង​ការលក់​អាវុធ​ដែល​ដាក់​ដោយ​អាមេរិក បានធ្វើ​ឲ្យ​ការបញ្ជាទិញ​របស់​ថៃ​មាន​ភាពមិនច្បាស់លាស់​។ ជា​ដំណោះស្រាយ​នោះ រដ្ឋាភិបាលយោធា​ថៃ​បាន​ងាក​ទៅរក​ទីផ្សារ​រុស្សី​។ ក្រៅពី​រឿង​ទិញ​អាវុធ ថៃ​និង​រុស្សី ក៏​ប្រហែលជា​ចុះហត្ថលេខា​លើ​ការប្រឆាំង​ភេ​វរ​កម្ម និង​ទិញ​សម្ភារៈ​សម្រាប់​ឆ្លើយតប​នឹង​គ្រោះធម្មជាតិ​ទៀតផង​។ 
 
​សូមបញ្ជាក់ថា កាលពី​ទស្សនកិច្ច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ម៉េ​ដ​វ៉េ​ដេ​វ​មក​ថៃ​ក្នុង​ខែមេសា​ឆ្នាំមុន ថៃ​និង​រុស្សី បាន​ចុះហត្ថលេខា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ដែល​បានបង្ហាញ​ពី​ការ​នយោបាយ​ទោរ​ទៅ​រុស្សី​របស់​រដ្ឋាភិបាលយោធា​ថៃ ដែល​រង​សម្ពាធ​ខ្លាំង​ពី​អាមេរិក​។ របប​សឹក​ថៃ​ត្រូវបាន​រិះគន់ថា មានការ​រំលោភ​សិទ្ធិមនុស្ស និង​បំបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ ជាពិសេស​នោះ គឺ​ការអនុវត្ត​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​៕ 
 
 

Tag:
 ថៃ​
 ​រុស្សី
© រក្សាសិទ្ធិដោយ thmeythmey.com