អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា បំពេញ​ក្តី​សុ​បិ​ន​ស្ត្រី​វ័យ​១០៦​ឆ្នាំ​ឲ្យ​ចូល​មើល​សេត​វិមាន​
23, Feb 2016 , 2:40 pm        
រូបភាព
ដោយ:
 
​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានអនុញ្ញាត​ឲ្យ​ស្ត្រី​ចំណាស់​វ័យ​១០៦​ឆ្នាំ ទស្សនកិច្ច​ក្នុង​សេត​វិមាន និង​ជួប​រូបលោក ព្រមទាំង​ស្ត្រី​ទីមួយ​លោកស្រី មី​ឆែ​ល អូ​បា​ម៉ា​ផងដែរ​។ ការអនុញ្ញាត ឲ្យ​ទស្សនកិច្ច​ក្នុង​សេត​វិមាន គឺជា​ការបំពេញ​ក្តី​សុ​បិ​នរបស់​ស្ត្រី​ចំណាស់​រូបនោះ ដែល​បាន​ប្រាថ្នា​ជា​យូរ ណាស់​មកហើយ​។​



​ក្នុង​វ័យ​១០៦ លោកស្រី Virginia McLaurin បាន​សម្តែង​ការ​ត្រេកត្រអាល​យ៉ាងខ្លាំង​នៅពេលដែល លោកស្រី ត្រូវបាន​អនុញ្ញាត​ឲ្យ​ទស្សនកិច្ច​ក្នុង​សេត​វិមាន និង​ចូលជួប​ជាមួយនឹង​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​របស់លោក លោកស្រី មី​ឆែ​ល អូ​បា​ម៉ា​។ 
 
​ក្នុង​ឃ្លី​ប​វីដេអូ​ជាង​១​នាទី​នៃ​សេត​វិមាន​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​​ទី​២២​ខែកុម្ភៈ ម្សិលមិញ លោកស្រី McLaurin ដែល​និយាយ​ទាំង​រាំ​ផងដែរ​នោះ បាន​ប្រា​ប់លោក​អូ​បា​ម៉ា និង​លោកស្រី​មី​ឆែ​ល​ថា «​ខ្ញុំ​គិតថា ខ្ញុំ នឹង​មិនអាច​រស់នៅ​ដើម្បី​អាចមក​ដល់​សេត​វិមាន​នៅពេលនេះ​នោះទេ​។ ហើយ​ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​ពិតជា​រីករាយ​ណាស់​»​។​
 
​បើ​យោងតាម​កិច្ចសម្ភាសន៍​លោកស្រី McLaurin ជាមួយនឹង​សារព័ត៌មាន CNN លោកស្រី បាន​អះអាងថា​លោកស្រី​បានចាប់ផ្តើម​យុទ្ធនា​ការណ៍​ក្នុង​បណ្តាញ​សង្គម​ដើម្បី​ជួប​ជាមួយ​លោក​អូ​បា​ម៉ា​តាំងពី​ឆ្នាំ ២០១៤​មកម្ល៉េះ​។ ក្នុង​កិច្ចសម្ភាសន៍​ដដែល​លោកស្រី​​បាន​ពន្យល់​ផងដែរ​ថា « ខ្ញុំ​មិនដែល​គិតថា ខ្ញុំ​អាច​រស់​នៅបាន​ជួប​ជាមួយនឹង​ប្រធានាធិបតី​ស្បែក​ខ្មៅ​នោះទេ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​។ ខ្ញុំ​បាន ប្រាថ្នា​ចង់​ជួប​អ្នក​(​លោក អូ​បា​ម៉ា​) រៀលរាល់​ថ្ងៃ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com