អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាវាចម្បាំង​ចិន​ពីរ​គ្រឿង បាន​មកដល់​កំពង់ផែ​ព្រះសីហនុ​ហើយ
23, Feb 2016 , 5:14 pm        
រូបភាព
នាវាចម្បាំងចិន នៅកំពង់ផែស្វយ័ត
នាវាចម្បាំងចិន នៅកំពង់ផែស្វយ័ត
ដោយ:
 
​នាវាចម្បាំង​ចិន​ពីរ​គ្រឿង បាន​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ​នៅ​ចន្ទ​ទី​២១​ខែកុម្ភៈ​នេះ ហើយ​។ នេះ គឺជា​ដំណើរ​ទស្សនកិច្ច​សុ​ឆន្ទៈ​របស់​កងទ័ពជើងទឹក​ចិន​ដែល​នឹងត្រូវ​ចំណាយពេល​រយៈពេល​៥​ថ្ងៃ​ផងដែរ​។

​ក្នុងឱកាស​នៃ​ពិធី​ស្វាគមន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Yu Manjiang ដែល​អ្នកដឹកនាំ​ក្នុង​ដំណើរ​ទស្សនកិច្ច​ចិន​នេះ បាន​បញ្ជាក់ថា ចិន និង​កម្ពុជា គឺជា​ដៃគូ និង​មិត្តភក្តិ​ល្អ​នឹង​គ្នា​។ នេះ​បើ​យោងតាម​ភ្នាក់ងារ ព័ត៌មាន Xinhua ដែល​បាន​ដកស្រង់​សម្តី​លោក​ដែលថា តាមរយៈ​ទស្សនកិច្ច​នេះ នឹង​ជួយ​បង្កើន​នូវ ទំនុកចិត្ត​រួមគ្នា និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព ជើង​ទឹក​នៃ​ប្រទេស​ទាំងពីរ​។ 
 
​បើ​យោងតាម​ភ្នាក់ងារ​នៃ​ព័ត៌មាន​ដដែល​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ នឹងមាន​ការធ្វើ​លំ​ហាត់​យោធា​ក្នុងការ​ជួយសង្គ្រោះ និង​ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​កងទ័ពជើងទឹក​ចិន និង​កម្ពុជា​ផង ដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com