អន្តរជាតិ
អាងទឹក «ស្រាបៀរ» នៅអូទ្រីស 29, Feb 2016 , 11:19 am

×![]()
តើអ្នកធ្លាប់មានក្តីសុបិនងូតក្នុងអាងស្រាបៀរដែរឬទេ? ក្រុមហ៊ុនស្រាបៀរ Starkenberger បានបង្កើតគម្រោងនេះឲ្យលេចចេញជារូបរាងនៅក្នុងប្រទេសអូទ្រីស អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ស្រាបៀរជាច្រើនពាន់លីត្រត្រូវបានចាក់ចូលទៅក្នុងអាង។ ភ្នាក់ងារក្រុមហ៊ុន Starkenberger បានអះអាងថា ការចូលងូតនៅក្នុងអាងនេះ អាចព្យាបាលនូវជំងឺជាច្រើន ជាពិសេសវាសំបូរទៅដោយវីតាមីន និងកាល់ស្យូម។
ជាមួយគ្នានេះ ក្រុមហ៊ុនបានផ្តល់ដំបូន្មានថា ភ្ញៀវទាំងអស់មិនគួរងូតទឹកជម្រះខ្លួនភ្លាមៗនោះឡើយ ក្រោយចេញពីអាងស្រាបៀរ ដោយត្រូវរង់ចាំឲ្យជាតិស្រាបៀរជ្រាបចូលស្បែកសិន។ បើតាមការផ្សាយរបស់ Virgin Radio នេះជាវិធីសាស្ត្រព្យាបាលដ៏មានប្រសិទ្ធភាពមួយនៅអូទ្រីស។
តម្លៃក្នុងការត្រាំខ្លួនក្នុងស្រាបៀរនោះ គឺមានចំនួន២៥០អឺរ៉ូ (ជិត២៧៥ដុល្លារអាមេរិក) ក្នុងរយៈពេល២ម៉ោង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ ហាក់ដូចជាមិនការយល់ស្របទៅតាមការអះអាងរបស់ក្រុមហ៊ុន ទាក់ទងនឹងអត្ថប្រយោជន៍នៃការត្រាំខ្លួនក្នុងអាងស្រាបៀរនោះឡើយ ប៉ុន្តែបើចង់បានអារម្មណ៍ប្លែក សូមអញ្ជើញទៅកាន់ប្រទេសអូទ្រីស៕
© រក្សាសិទ្ធិដោយ thmeythmey.com