ពីនេះ ពីនោះ
រថយន្ត
ផ្លូវអ្នកធំ! 02, Aug 2020 , 6:29 am
× កំណាព្យ បទពាក្យប្រាំពីរ
រថយន្តទំនើបសែនហ៊ឺហា ទៅណាមកណាគេរអែង
អ្នកបើកហំហួនឫកខែងរ៉ែង មិនចេះខ្លាចក្រែងអ្នកដទៃ។
បើទង្គិចគេលើដងផ្លូវ អួតខ្លួនត្រឹមត្រូវទាំងបំភ្លៃ
បើគេប្រកែកខ្លួនលកលៃ គម្រាមបំភ័យដល់ជីវិត។
អញខ្សែអ្នកធំកុំចង់ខ្លាំង កុំចង់តតាំងរកការពិត
បើហ៊ានចចេសឈ្ងៀមជីវិត លែងបាននេបនិត្យគ្រួសារវើយ។
តើផ្លូវទាំងអស់ទ្រព្យអ្នកណា? ទើបជនមុសារចរិកឈ្លើយ
បើកបរផ្តាច់មុខធ្វើព្រងើយ ហាស្តីគំរើយយ៉ាងដូច្នេះ?
បើផ្លូវអ្នកធំសុំប្រាប់ផង មិនហ៊ានប៉ុនប៉ងមិនប្រហែស
ព្រោះខ្លាចជីវិតត្រូវប្រឡេះ ស្តាយទ្រព្យចំណេះដែលសន្សំ៕
ដោយ អ៊ឹង ចំរើន អតីតសិស្សវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាប
និពន្ធ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១០
© រក្សាសិទ្ធិដោយ thmeythmey.com