កីឡាជាតិ
ជាតិ
ថា​យ​ហ្គឺ​រ​ជួប​អាស៊ី​អឺរ៉ុប​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន មុន​ភ្នំពេញ​ក្រោ​ន​ទទួល​ណាហ្គា​នៅ RSN
08, Jul 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ព្រឹត្តិការណ៍​ប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ បើក​ការប្រកួត​សប្តាហ៍​ទី​១២​របស់ខ្លួន បន្ទាប់​សម្រាក​១​សប្តាហ៍​។ នៅ​ថ្ងៃ​សុក្រ​នេះ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ទៅ​ជួបគ្នា​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​នា​វេលា​ម៉ោង​៣ និង​៣០​នាទី មុនពេល​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ណាហ្គា​វើ​ល​នា​វេលា​ម៉ោង​៦​ល្ងាច នៅ​កីឡដ្ឋាន RSN ។​
 
​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៦​ដោយមាន​១៤​ពិន្ទុ ខណៈ​អាស៊ី​អឺរ៉ុប​ដែល​ស្គាល់​ជាតិ​ឈ្នះ​តែ​១​ប្រកួត ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨ ដោយមាន​៦​ពិន្ទុ​។ កាលពី​ជើង​ទីមួយ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈ្នះ​អាស៊ី​អឺរ៉ុប ៣-១ ។ អាស៊ី​អឺរ៉ុប​នឹង​ប្រឹងប្រែង​គេច​ឲ្យ​កាន់តែ​ឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់ ស្របពេល​ដែល​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ រក្សា​សន្ទុះ​របស់ខ្លួន​ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​កាន់តែ​ប្រសើរ​ជាង​នេះ​។​
 
​ចំពោះ ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល ពួកគេ​កំពុងមាន​ពិន្ទុ​ប្រដេញ​គ្នា ដោយ​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​៤​មាន​២០​ពិន្ទុ ហើយ​ភ្នំពេញ​ក្រោ​ន​មាន​២០​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥ ។ ភ្នំពេញ​ក្រោ​ន នឹង​ប្រឹងប្រែង​ដើម្បី​សងសឹក​ណាហ្គា​វើ​ល ដែល​បាន​បំបាក់​ខ្លួន ២-១ កាលពី​ជើង​ទីមួយ​។​

Tag:
 បាល់ទាត់​
  ខេ​ម​បូ​ឌា​ន​លី​ក
© រក្សាសិទ្ធិដោយ thmeythmey.com