កីឡាជាតិ
ជាតិ
ប៉ូលិស ស្គាល់​ជ័យជម្នះ​ជា​លើកដំបូង​ចំណែក​បឹងកេត​បន្ត​ឈរ​កំពូល​តារាង​
11, Jul 2016 , 5:20 pm        
រូបភាព
ដោយ:
​ប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៦ សប្តាហ៍​ទី​១២ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) ស្គាល់​រសជាតិ​ឈ្នះ​ជា​លើកដំបូង ក្រោយពី​យកឈ្នះ​លើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ១-០​។ ចំណែក​ក្រុម​បឹងកេត​អង្គរ​បន្ត​ឈរ​កំពូល​តារាង ខណៈ​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល​ចែកគ្នា​ម្នាក់​១​ពិន្ទុ មុន​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ លត់​ក្រុម​អាស៊ី​អឺរ៉ុប ៤-១​។​


​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ដែលជា​ក្រុម​កំពុង​ធ្លាក់​ជើងបាន​យកឈ្នះ​លើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ១-០ កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​។ មួយ​គ្រាប់​របស់​ប៉ូលិស​សម្រេច​ដោយ​កីឡាករ Michael នៅ​នាទី​ទី​១៧​។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​ក្រុមប៉ូលិស​ស្គាល់​រស់ជាតិ​ឈ្នះ​ជា​លើកដំបូង នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ខណៈ​១១​ប្រកួត​នាពេល​កន្លងមក​ក្រុម​នេះ​ទទួលបាន​លទ្ធផល​ត្រឹម​ស្មើ​៥​ដង និង​ចាញ់​៦​ដង​។

​ខ្សែប្រយុទ្ធ​វ័យក្មេង ចាន់ វឌ្ឍនាកា និង​កីឡាករ Bata បាន​ជួយ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​បន្ត​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​១២ ក្រោយពី​ពួកគេ​ទាំងពីរ​ជួយ​ក្រុម ដើម្បី​លត់​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​(​ស៊ីម៉ាក់​) ៤-០ នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​បាទី​កាលពី​ម្សិលមិញ​។ ជ័យជម្នះ ៤-០ លើ​ស៊ីម៉ាក់​នេះ​កីឡាករ ចាន់ វឌ្ឍនាកា សម្រេចបាន​៣​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​៧១, ៧៨ និង​៩៦ និង​កីឡាករ Bata ១​គ្រាប់​នៅ​នាទី​ទី​១៦​។

​ចំណែក​ក្រុម​ណាហ្គា​វើ​ល និង​ភ្នំពេញ​ក្រោ​ន​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ បន្ទាប់ពី​ក្រុម​ណាហ្គា​ព្យាយាម​តាម​យក​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន កាលពី​ថ្ងៃទី​៩ ខែកក្កដា នៅ​កីឡដ្ឋាន RSN ដោយ​មួយ​គ្រាប់​របស់ ភ្នំពេញ​ក្រោ​នស​ម្រេច​ដោយ​កីឡាករ Kim Hyeon Woo នៅ​នាទី​ទី​៣០ និង​មួយ​គ្រាប់​របស់​ណាហ្គា​វើ​ល​សម្រេច​ដោយ​កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី នៅ​នាទី​៩០ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​។  ដោយឡែក ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​របា​ន​លត់​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៤-១ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន ដើម្បី​ឈរ​លំដាប់​លេខ​៥​ក្នុង​តារាង​ដោយមាន​២០​ពិន្ទុ​៕   


Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com