កីឡាជាតិ
ជាតិ
AFF U16៖ កម្ពុជាឈ្នះឡាវ ៣-១ បន្ទាប់ពីទីម័រខាងកើតបំបាក់ព្រុយណេ ៣-០ 11, Jul 2016 , 8:16 pm
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំរបស់កម្ពុជា បានប្រកួតបើកឆាកនៅក្នុងពូល B នៃព្រឹត្តិការណ៍ AFF U16 Championship ជាមួយនឹងជ័យជម្នះ ៣-១ លើឡាវ បន្ទាប់ពីទីម័រខាងកើតយកឈ្នះព្រុយណេ ៣-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នានាថ្ងៃចន្ទ ទី១១ ខែកក្កដា នេះ។
ខ្សែប្រយុទ្ធ សៀង ចន្ធា សម្រេចបាន២គ្រាប់នៅនាទី៤៣ និង៧១ ហើយ ស៊ិន កក្កដា រកបានមួយគ្រាប់នៅនាទី៤៥ សម្រាប់កម្ពុជា រីឯឡាវវាយបកតាមពីក្រោយបានមួយគ្រាប់ដែលសម្រេចបានដោយ Bounphachan Boungkong នៅនាទី៨៣។
សម្រាប់ពូល B ទីម័រខាងកើត ឡើងឈរកំពូលតារាងបណ្តោះអាសន្ន បន្ទាប់ពីពួកគេយកឈ្នះព្រុយណេ ៣-០ កម្ពុជា ស្ថិតនៅលេខ២ ខណៈថៃ មិនទាន់បើកការប្រកួតរបស់ខ្លួននៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com