កីឡាជាតិ
ជាតិ
AFF U16៖ ហ្វីលីពីន​ប៉ះ​ម៉ាឡេស៊ី វៀតណាម​ជួប​អូស្ត្រាលី សិង្ហ​បុរី​តទល់​មី​យ៉ាន់​ម៉ា
12, Jul 2016 , 12:12 pm        
រូបភាព
ក្រុម​កីឡា​បាល់ទាត់​អាយុក្រោម​១៦​ឆ្នាំអូស្ត្រាលី។ រូបថត FFA CoE
ក្រុម​កីឡា​បាល់ទាត់​អាយុក្រោម​១៦​ឆ្នាំអូស្ត្រាលី។ រូបថត FFA CoE
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF U16 Championship 2016 ក្នុង​ពូ​ល A នៅពហុកីឡដ្ឋានជាតិល្ងាច​នេះ​នឹងធ្វើ​ការប្រកួត​បន្ត​​ដោយ ហ្វីលីពីន ជួប ម៉ាឡេស៊ី ខណៈ វៀតណាម ជួប អូស្ត្រាលី និងក្រុម​ខ្លាំង​សិង្ហ​បុរី ជួប មី​យ៉ាន់​ម៉ា។


​ក្រុម​U16​ហ្វីលីពីន​ក្រោយ​ចាញ់​ក្រុម​សិង្ហ​បុរី​នា​ការបើកឆាក​ក្នុង​ជើង​ទី​១​ត្រូវ​ជួប​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម​ដែល​បរាជ័យ​ក្នុង​ជើង​ទី​១​ដូចគ្នា​គឺ​ក្រុម U16​ម៉ាឡេស៊ី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​យប់ម៉ោង​៩:៣០​នាទី​។ នា​វេលា​ម៉ោង​៣:៣០​នាទី​ដូចគ្នា ក្រុម​ខ្លាំង​វៀតណាម ក្រោយពី​បំបាក់​ក្រុម​ម៉ាឡេស៊ី ៣-០ ក្នុង​ជើង​ទី​១​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​អូស្ត្រាលី នៅ​ពហុកីឡដ្ឋាន​​ជាតិ​ដូចគ្នា​។​

​ចំណែក​នា​វេលា​ម៉ោង​៦:៣០​នាទីល្ងាច​​ក្រុម​ខ្លាំង​សិង្ហ​បុរី​បន្ទាប់ពី​ទទួលបាន​៣​ពិន្ទុ​ក្រោយ​យកឈ្នះ​ក្រុម​ហ្វីលីពីន​ក្នុង​ជើង​ទី​១ ត្រូវ​ជួប​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ មី​យ៉ាន​ម៉ា កាលពី​ប្រកួត​ជើង​ទី​១​បាន​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ជាមួយ​អូស្ត្រាលី​បន្ទាប់ពី​បញ្ចប់​ការប្រកួត​រក្សា​លទ្ធផល​ស្មើ ១-១​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ក្នុង​ពូ​ល B កាលពី​ម្សិលមិញ​ក្រុម​U16​កម្ពុជា បាន​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម​១៦ ឡាវ ៣-១ ខណៈ​ក្រុមទី​ម័​រ​ខាងកើត លត់​ក្រុមយុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​របស់ ប្រ៊ុយណេ ៣-០៕

*​កម្មវិធី​ប្រកួត​ពានរង្វាន់​យុវជន​អាស៊ាន​អាយុ​ក្រោម​១៦​ឆ្នាំ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦៖
- ម៉ោង​១៥:៣០​នាទី វៀតណាម ជួប អូស្ត្រាលី នៅ​ពហុកីឡដ្ឋានជាតិ
- ម៉ោង​១៨:៣០​នាទី សិង្ហ​បុរី ជួប មី​យ៉ាន់​ម៉ា នៅ​ពហុ​កីឡដ្ឋាន​ជាតិ
-- ម៉ោង​២១:៣០​នាទី ហ្វីលីពីន ជួប ម៉ាឡេស៊ី នៅ​ពហុ​កីឡដ្ឋាន​ជាតិ


Tag:
 បាល់ទាត់​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com