កីឡាជាតិ
ជាតិ
AFF U16៖ វៀតណាមលត់​អូស្ត្រាលី​ ៣-០
12, Jul 2016 , 5:37 pm        
រូបភាព
ជំនួប​វៀតណាម (ក្រហម) និង​អូស្ត្រាលី នៅពហុកីឡដ្ឋាន​ជាតិ
ជំនួប​វៀតណាម (ក្រហម) និង​អូស្ត្រាលី នៅពហុកីឡដ្ឋាន​ជាតិ
ដោយ:
បន្ទាប់ពី​បាន​បំបាក់​ម៉ាឡេស៊ី ៣-០ នា​ការ​ប្រកួត​បើក​ឆាកពូល A នៃព្រឹត្តិការណ៍ AFF U16 Championship វៀតណាម​សម្រេច​បាន​ជ័យ​ជម្នះ​ជាមួយ​នឹងលទ្ធ​ផល​ដដែល​ក្នុង​ជំនួប​ជាមួយ​ក្រុម​ខ្លាំងអូស្ត្រាលី នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក។


សម្រាប់​ការ​ប្រកួតនៅ​ថ្ងៃនេះ កីឡាករ Uong Ngoc Tien និង Tran Van Det សម្រេច​បានម្នាក់​មួយគ្រាប់​ឲ្យ​វៀតណាម​នៅ​តង់ទីមួយ ហើយ Nguyen Khac Khiem បន្ថែម​បាន​១គ្រាប់​នៅ​តង់​ទីពីរ។ វៀតណាម​ទទួល​៦ពិន្ទុពេញក្រោយ​ប្រកួត​បាន​២លើក ខណៈ​អូស្ត្រាលី ទើបមាន​១ពិន្ទុ ដោយ​កាលពី​ការ​ប្រកួត​បើក​ឆាកពួក​គេ​ស្មើមីយ៉ាន់ម៉ា ១-១៕



Tag:
 U16 កម្ពុជា
  AFFU16
© រក្សាសិទ្ធិដោយ thmeythmey.com