កីឡាជាតិ
ជាតិ
AFF U16៖ ទី​ម័​រ​ខាងកើត​ប៉ះ​ម្ចាស់​ការពារ​ជើងឯក​ថៃ មុន​កម្ពុជា​ស្វាគមន៍​ព្រុយ​ណេ​
13, Jul 2016 , 12:37 pm        
រូបភាព
ប្រភពរូបភាព: Masayori Ishikawa KPT studio
ប្រភពរូបភាព: Masayori Ishikawa KPT studio
 ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា រំពឹង​ទទួលបាន​៣​ពិន្ទុ​បន្ថែមទៀត​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U16 Championship នៅពេល​ទទួលភ្ញៀវ​ព្រុយ​ណេ នា​វេលា​ល្ងាច​នេះ បន្ទាប់ពី​ជំនួប​រវាង​ទី​ម័​រ​ខាងកើត និង​ម្ចាស់​ការពារ​តំណែង​ជើងឯក​ថៃ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។​
 
​ម្ចាស់ផ្ទះ U16 កម្ពុជា មិន​ដែលមាន​ប្រវត្តិ​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​នោះឡើយ បើ​គិត​ចាប់ពី​ការបង្ហាញ​ខ្លួន​៦​លើក​កន្លងមក​។ ក្នុងចំណោម​ការប្រកួត​ទាំងអស់​ពួកគេ​ក៏​ដែលមាន​ប្រវត្តិ​ឈ្នះ​លើសពី​មួយ​ប្រកួត​នោះដែរ​។ នា​ការប្រកួត​បើកឆាក​ពូ​ល A កម្ពុជា បាន​យកឈ្នះ​ឡាវ ៣-១ រីឯ​ព្រុយ​ណេ ចាញ់​ទី​ម័​រ​ខាងកើត ៣-០ ។​
 
​ក្រុម​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​ចំនួន​២​លើក​ក្នុង​ព្រឹត្តិការណ៍ AFF U16 Championship ដោយ​កម្ពុជា​ទទួលបាន​ជ័យជម្នះ​ទាំងពីរ​លើក​។ កាលពី​ឆ្នាំ​២០០៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កម្ពុជា​ទទួលបាន​ជោគជ័យ ២-០ ហើយ​នៅ​ឆ្នាំ​២០១៣ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា​ទទួល​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើ់ល​ក្នុង​លទ្ធផល ៨-០ ។​
 
​សម្រាប់​ជំនួប​គូ​ដំបូង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា ទី​ម័​រ​ខាងកើត​ដែល​កំពុង​ឈរលើ​តារាង​បណ្តោះអាសន្ន​ក្រោយ​ជ័យជម្នះ ៣-០ លើ​ព្រុយ​ណេ ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ថៃ ដែល​ទើប​បើក​ការប្រកួត​លើកដំបូង​របស់ខ្លួន​។​
 
​ដោយឡែក​នៅក្នុង​ពូ​ល A វៀតណាម​ឈរលើ​កំពូល​តារាង​ក្រោយ​ឈ្នះ​២​ប្រកួត​ជាប់ៗ​គ្នា មី​យ៉ាន់​ម៉ា​ស្ថិតនៅ​លេខ​២​ដោយមាន​៤​ពិន្ទុ សិង្ហ​បុរី លេខ​៣​ដោយមាន​៣​ពិន្ទុ ខណៈ​ហ្វីលីពីន ម៉ាឡេស៊ី និង​អូស្ត្រាលី សុទ្ធ​តែមាន​១​ពិន្ទុ​ក្នុង​ដៃ បន្ទាប់​ប្រកួត​បាន​២​លើក​ដូចគ្នា​៕
 
​កម្មវិធី​ប្រកួត​នៅថ្ងៃនេះ​៖
-​ម៉ោង​៣ និង​៣០​នាទី​៖ ទី​ម័​រ​ខាងកើត ជួប ថៃ​
-​ម៉ោង​៦ និង​៣០​នាទី​៖ ព្រុយ​ណេ ជួប កម្ពុជា​៕
 

Tag:
 AFF U16
  U16 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com