កីឡាជាតិ
ជាតិ
AFF U16 ៖ កម្ពុជា​ឡើងឈរ​លេខ​១ពូល B បណ្តោះ​អាសន្ន​ក្រោ​យឈ្នះព្រុ​យ​ណេ ២-០
13, Jul 2016 , 8:23 pm        
រូបភាព
ស៊ាន សុភ័ត្រា ស៊ុត​បញ្ចូលទីទាំង២គ្រាប់ឲ្យកម្ពុជា។ រូបថត ហ្វេសប៊ុក Sean Sopheaktra
ស៊ាន សុភ័ត្រា ស៊ុត​បញ្ចូលទីទាំង២គ្រាប់ឲ្យកម្ពុជា។ រូបថត ហ្វេសប៊ុក Sean Sopheaktra
ដោយ: ថ្មីៗ
ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិអាយុក្រោម​១៦​ឆ្នាំ​កម្ពុជា បាន​ទទួល​ជ័យ​ជម្នះ ២-០ លើព្រុយណេ នាជំនួប​ក្នុងពូល B នៃព្រឹត្តិការណ៍​ដណ្តើម​ពាន​រង្វាន់ AFF U16 Championship នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក នា​ល្ងាច​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា នេះ។ ជាមួយ​ជ័យ​ជម្នះ ២លើក​ជាប់គ្នា កម្ពុជា​ក្នុងនាម​ជា​ម្ចាស់​ផ្ទះ ឡើងឈរ​លេខ​១​បណ្តោះអាសន្ន បន្ទាប់ពី​ថៃ​បើក​ការ​ប្រកួត​ដំបូងដោយយក​ឈ្នះទីម័រខាងកើត ៣-០ ។


កីឡាករ ស៊ាន សុភ័ត្រា សម្រេច​ផល​បានទាំងពីរ​គ្រាប់​សម្រាប់ U16 កម្ពុជា តាម​រយៈ​កា​រតែ​តប​ញ្ចូ​លទី​នៅ​នាទី​៣៧ និង​ការទាត់​យ៉ាងអស្ចារ្យនៅ​នាទី ៧៤ ។ គ្រាប់បញ្ចូលទីទាំងពីរគ្រាប់ ក៏បានកើតឡើងក្រោយ​ការបញ្ជូន​របស់ សៀង ចន្ធា ផងដែរ។

នេះជា​ប្រវត្តិសាស្ត្រថ្មី​ផង​ដែរសម្រាប់​ U16 កម្ពុជា ដែល​បានឈ្នះ​លើស​ពីមួយ​ប្រកួត​ក្នុងព្រឹត្តិការណ៍ AFF U16 Championship។ កម្ពុជា​នៅ​សល់​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំងពីរ​ទៀត គឺ​ទីម័រខាងកើត និងថៃ ជាមួយ​នឹងក្តី​សង្ឃឹមក្នុងការឈានទៅ​កាន់វគ្គ​ខ្វែង​ជាលើក​ដំបូង។

សម្រាប់​ការ​ប្រកួត​ទីមួយ ថៃដែល​ជា​ម្ចាស់ការពារ​តំណែង​ជើង​ឯក​ បាន​បើកឆាក​នៅ​ក្នុងពូល B ជាមួយ​នឹង​ជ័យ​ជម្នះ ៣-០ លើទីម័រខាងកើតដោយគ្រាប់​បាល់​បញ្ចូលទីទាំងអស់​កើត​ឡើងនៅ​ក្នុងតង់ទីមួយ។ Peerapat Kaminthong រកបាន​គ្រាប់​បាល់​បើក​ឆាកក្រោយ​ប្រកួត​បាន​២នាទី ហើយ Korawich Tesa បន្ថែមគ្រាប់ទីពីរនៅនាទី ទី៩។ នៅនាទី​បន្ថែមនៃតង់ទីមួយ ថៃ​ចំណេញបាន១គ្រាប់ទៀត ដោយសារកីឡាករទីម័រខាងកើត Nelson Pinto Dos Reis ភ្លាត់ស្នៀតធ្វើឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង៕




Tag:
 U16 Cambodia
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com