កីឡាជាតិ
ជាតិ
កម្ពុជាខកចិត្តដែលម៉ាឡេស៊ីមិនដាក់បញ្ចូលវិញ្ញាសាសក្តានុពលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម 14, Jul 2016 , 1:40 pm
រូបភាពពី៖ ហ្វេសប៊ុក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
× លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាស៊ីហ្គេម ដើម្បីពិភាក្សាសម្រេចដាក់បញ្ចូលប្រភេទកីឡាសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡាស៊ី កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា បានសម្តែងការសោយស្តាយដែលមិនមានប្រភេទវិញ្ញាសាសក្តានុពលរបស់កម្ពុជាចំនួន៣ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីខាងមុខនេះ។
លោកអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្តែងការសោកស្តាយយ៉ាងខ្លាំងដែលក្នុងចំណោម៣៨ប្រទេសកីឡា និង៤០៥វិញ្ញាដែលដាក់ឲ្យចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីមិនមានវត្តមានប្រទេភវិញ្ញសាសក្តានុពលរបស់កម្ពុជាចំនួន៣នៅក្នុងនោះ ប៉ុន្តែលោកបានសម្តែងការសប្បាយចិត្តដែលភាគីខាងម៉ាឡេស៊ីដាក់បញ្ចូលប្រភេទវិញ្ញាសារតេក្វាន់ដូរនារីទំងន់៧៣គីឡូក្រាម ដែលជាប្រភេទគីឡូរបស់កីឡាការិនី ស៊ន សៀវម៉ី ចូលក្នុងព្រឹត្តិការណ៍នេះ។
បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រភេទកីឡាទាំង៣ដែលជាសក្តានុពលរបស់កម្ពុជាដែលខាងភាគីម៉ាឡេស៊ីមិនបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គឹមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនោះរួមមាន ចំបាប់ សូរីនហ្សីកេបប៉ូ និងវ៉ូវីណាម។
ទំព័រហ្វេសប៊ុកដែលមានឈ្មោះ National Olympic Committee of Cambodia បានបញ្ជាក់ដូច្នេះថា៖«បន្ទាប់ពីមានការប្រជុំ និងពិភាក្សារវាងម្ចាស់ផ្ទះ(ម៉ាឡេស៊ី)ជាមួយនិងបណ្តាប្រទេសអាស៊ានទាំង១០បានបញ្ចប់ភាគីម្ចាស់ផ្ទះយល់ស្របតាមការស្នើសុំរបស់កម្ពុជាដោយបញ្ចូលប្រភេទវិញ្ញាសាតេក្វាន់ដូនារីទម្ងន់៧៣គីឡូក្រាមដែលជាប្រភេទគីឡូរបស់កីឡាការិនី ស៊ន សៀវម៉ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនេះ។ ប៉ុន្តែកម្ពុជាសោកស្តាយដែលមិនមានការដាក់បញ្ចូលប្រភេទកីឡាចំបាប់ សូរីនហ្សី កេមប៉ូ និងវ៉ូវីណាម ដែលសុទ្ខសឹងជាកីឡាសក្តានុពលរបស់កម្ពុជា»៕
Tag:
វ៉ាត់ ចំរើន
ស៊ីហ្គេមលើកទី២៩
© រក្សាសិទ្ធិដោយ thmeythmey.com