កីឡាជាតិ
ព្រុយណេហាលអាវមុនទីម័រខាងកើត និងឡាវចែកគ្នាម្នាក់១ពិន្ទុ 16, Jul 2016 , 11:30 am
× ក្រុមយុវជនជម្រើសជាតិព្រុយណេបានហាលអាវនៃព្រឹត្តិការណ៍ដណ្តើមពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ាន AFF U-16 Championship 2016 បន្ទាប់ពីចាញ់ក្រុមយុវជនជម្រើសជាតិថៃ ១-០ នៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ។ ចំណែកក្រុមយុវជនជម្រើសជាតិទីម័រខាងកើត និងឡាវចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីបញ្ចប់ការប្រកួតរក្សាលទ្ធផលស្មើ ១-១។
សម្រាប់ការប្រកួតពានរង្វាន់ AFF U-16 Championship 2016 កាលពីម្សិលមិញក្រុមយុវជនជម្រើសជាតិថៃ បានយកឈ្នះលើក្រុមព្រុយណេ ១-០ ដែលជ័យជម្នះនេះធ្វើឲ្យក្រុមព្រុយណេ ហាលអាវនៃពានរង្វាន់នេះបន្ទាប់ពី៣ប្រកួតចាញ់ទាំង៣ប្រកួត ប៉ុន្តែក្រុមនេះរង់ចាំប្រកួតបង្គ្រប់កិច្ចមួយលើកទៀតជាមួយក្រុមយុវជនជម្រើសជាតិឡាវ នាថ្ងៃទី១៧ ខែកក្កដា នៅពហុកីឡដ្ឋានជាតិ។ ចំណែកក្រុមយុវជនជម្រើជាតិឡាវ និងក្រុមយុវជនជម្រើសជាតិទីម័រខាងកើតចែកគ្នាម្នាក់១ពិន្ទុបន្ទាប់ពីបញ្ចប់ការប្រកួតរក្សាលទ្ធផលស្មើ ១-១៕
Tag:
U16កម្ពុជា
AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com