កីឡាជាតិ
ជើង​ខ្លាំង​ទ័ព ប៉ះ បឹងកេត​អង្គរ​, ថា​យ​ហ្គឺ​រ ជួប ស៊ីម៉ាក់ ក្រោយ ប៉ូលិស ស៊ី អាស៊ី​អឺរ៉ុប​១-០
16, Jul 2016 , 12:36 pm        
រូបភាព
ដោយ:
​ក្រុម​ជើង​ខ្លាំង​ក្រសួងការពារជាតិ​(​ទ័ព​)​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ឈរ​កំពូល​តារាង​បឹងកេត​អង្គរ​នៅ​កីឡដ្ឋាន RSN ក្រោយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​ប្រកួត​ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន នា​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​អគ្គស្នងការ​នគរបាល​ជាតិ យកឈ្នះ​អាស៊ី​អឺរ៉ុប ១-០ កាលពី​ម្សិលមិញ​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​។
 
​ក្រុម​ជើង​ខ្លាំង​ជើង​លំដាប់​លេខ​២​ក្នុង​តារាង ក្រសួងការពារជាតិ​ក្រោយពី​សម្រាក​អស់​មួយ​សប្តាហ៍​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង បឹងកេត​អង្គរ នៅ​កីឡដ្ឋាន RSN នា​វេលា​ម៉ោង​៦​ល្ងាច​នេះ ក្រោយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​ប្រកួត​ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន នា​វេលា​ម៉ោង​៣ និង​៣០​នាទី​ល្ងាច​នេះ​។ 
 
​ក្រុម​បឹងកេត​អង្គរ និង​ក្រុម​ក្រសួងការពារជាតិ​ធ្លាប់​ជួបគ្នា​ម្តង​រួចមកហើយ​ក្នុង​សប្តាហ៍​ទី​៤ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ នេះ ដោយ​លទ្ធផល​ក្រុម​ក្រសួងការពារជាតិ​បាន​យកឈ្នះ​លើ​ក្រុម​បឹងកេត​អង្គរ ក្នុង​លទ្ធផល ២-១ នៅលើ​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។ តើ​បឹ​កកេ​ត​អង្គរ​អាច​សងសឹក​ក្រសួងការពារជាតិ​បាន​ឬ​យ៉ាងណា​? 
 
​សម្រាប់​ការប្រកួត​កាលពី​ម្សិលមិញ​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ បាន​យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប ក្នុង​លទ្ធផល​១-០៕ 
*​កម្មវិធី​ប្រកួត​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦
- ម៉ោង​៣:៣០​នាទី​៖ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន 
- ម៉ោង​១៨:៣០​នាទី​៖ ក្រសួងការពារជាតិ ជួប បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី នៅ​កីឡដ្ឋាន RSN

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com