កីឡាជាតិ
កម្ពុជា ​ស្វាគមន៍ ​ថៃ ​ក្រោយ ​ព្រុយ​ណេ ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ ​ឡាវ ល្ងាច​នេះ​
17, Jul 2016 , 1:58 pm        
រូបភាព
ដោយ:
​ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា​ស្វាគមន៍​ជើងឯក​ថៃ ក្រោយ​យុវជន​ជម្រើសជាតិ​ព្រុយ​ណេ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​យុវជន​ជ​ម្រើ​ជាតិ​ឡាវ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់​ហស​ព័ន្ធ​កីឡាបាលទាត់​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ AFF U-16 Championship 2016​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ទាំងពីរ​គូ ចាប់ពី​ម៉ោង​៣ និង​៣០​នាទី​តទៅ​។
 
​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​របស់​កម្ពុជា ស្វា​គម​ម៍​ក្រុមយុវជន​ជម្រើសជាតិ​ជើងឯក​ថៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​វេ​ល​ម៉ោង​៦​ល្ងាច​នេះ ដើម្បី​ប្រជែង​គ្នា​ដណ្តើមយក​៣​ពិន្ទុ​សម្រាប់​ឈរ​នៅ​កំពូល​តារាង​ពូ​ល B ខណៈ​ក្រុម​ទាំងពីរ​មាន​៦​ពិន្ទុ​ក្នុង​ដៃ​ដូចគ្នា​។ មុន​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នេះ ក្រុម​ហាលអាវ​យុវជន​ជម្រើសជាតិ​ព្រុយ​ណេ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​ឡាវ នា​វេ​ល​ម៉ោង​៣ និង​៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ 
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ក្នុង​ពូ​ល​A កាលពី​ម្សិលមិញ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម​ស្មើ ៣-៣ ជាមួយ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ខណៈ​អូស្ត្រាលី​លត់​សិង្ហ​បុរី ៦-២ និង​ក្រុមយុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​យកឈ្នះ​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ១-០៕ 
 
*​កម្មវិធី​ប្រកួត​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ៖
- ម៉ោង​១៥:៣០​នាទី​៖ ព្រុយ​ណេ ជួប ឡាវ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
- ម៉ោង​១៨:៣០​នាទី​៖ កម្ពុជា ជួប ថៃ នៅ​ពហុ​កីឡដ្ឋាន​ជាតិ 

Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com