កីឡាជាតិ
ណាហ្គា​វើ​ល​ជួប​ស្វាយរៀង​ក្រោយ​ទ័ព​ស្មើ​បឹងកេត ២-២, ថា​យ​ហ្គឺ​រ ស៊ី ស៊ីម៉ាក់ ២-១
17, Jul 2016 , 2:55 pm        
រូបភាព
ដោយ:
​ក្រុម​ណាហ្គា​វើ​ល​ជួប​ប្រកួត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនៅ​កី​ឡ​កងយោធពល​ខេមរភូមិន្ទ ល្ងាច​នេះ ក្រោយ​ក្រុម​បឹងកេត​ស្មើ ២-២ ជាមួយ​ក្រសួង​ការ​ជាតិ និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ យកឈ្នះ​ស៊ីម៉ាក់ ២-១ កាលពី​ម្សិលមិញ​។
 
​ក្រុម​លេខ​៣ និង​លេខ​៤​ក្នុង​សប្តាហ៍​ទី​១២ ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វើ​ល នឹង​ជួប​ប្រកួត​គ្នា​នា​វេលា​ម៉ោង​៣ និង​៣០​នាទី​ល្ងាច​នេះ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) ដើម្បី​ប្រជែង​គ្នា​ឈរ​លំដាប់​លេខ​៣ បណ្តោះអាសន្ន​នៃ​ពានរង្វាន់​ក្រម​ខណ្ឌ​មិត្ត​ខេ​ម​បូ​ឌា​ន​លី​ក​ក្នុង​សប្តាហ៍​ទី​១៣​នេះ​។ 
 
​ជាមួយគ្នានេះ សម្រាប់​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​កាលពី​ម្សិលមិញ ក្រុម​ក្រសួងការពារជាតិ និង​ក្រុម​បឹងកេត​អង្គរ​បាន​ចែកគ្នា​ម្នាក់​១​ពិន្ទុ​បន្ទាប់​បញ្ចប់​ការប្រកួត​នៅ​កីឡដ្ឋាន RSN រក្សា​លទ្ធផល​ស្មើ ២-២​។ ចំណែក​នា​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បាន​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​ក្នុង​លទ្ធផល ២-១៕  

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com