កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​ឡើងទៅ​លេខ​៣​ក្រោយ​យកឈ្នះ​ស្វាយរៀង ២-១
18, Jul 2016 , 12:39 pm        
រូបភាព
ដោយ:
 
​ក្រុម​ណាហ្គា​វើ​ល​បាន​ឡើងឈរ​លេខ​រៀង​ទី​៣​ក្នុង​សប្តាហ៍​ទី​១៣​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កជាប​ណ្តោះ​អាសន្ន​បន្ទាប់ពី​បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ ក្រោយ​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ កាលពី​ម្សិលមិញ​នៅក្នុង​ទីលាន​នៃ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។
 
​ក្រុមបាល់ទាត់​ជម្រើសជាតិ​ណាហ្គា​វើ​ល​ដែល​ឈរ​លេខ​រៀង​ទី​៤​ក្នុង​សប្តាហ៍​ទី​១២​បាន​ឡើងឈរ​លេខ​រៀង​ទី​៣​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៣ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ដោយមាន​២៤​ពិន្ទុ ក្រោយ​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ នៅក្នុង​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​កាលពី​ម្សិលមិញ​។ ចំណែក​ក្រុម​ព្រះរាជ​ស្វាយរៀង​ដែល​ធ្លាប់​លំដាប់​លេខ​រៀង​ទី​៣​ធ្លាក់​មក​លេខ​រៀង​ទី​៤ ដោយមាន​២២​ពិន្ទុ​។ 
 
​សម្រាប់​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៣ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ ក្រុម​បឹងកេត​អង្គរ​ឈរ​លំដាប់​លេខ​១ ដោយមាន​៣៤​ពិន្ទុ ឬ​ឯ​ក្រសួងការពារជាតិ​ឈរ​លំដាប់​លេខ​រៀង​ទី​២ ដោយមាន​២៨​ពិន្ទុ ចំណែក​ណាហ្គា​វើ​ល​ឈរ​លេខ​រៀង​ទី​៣ ដោយ​ដោយមាន​២៤​ពិន្ទុ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​លេខ​រៀង​ទី​៤​ដោយមាន​២២​ពិន្ទុ​។ ប៉ុន្តែ​ក្រុម​ក្រសួងការពារជាតិ​សល់​មួយ​ប្រកួត​ទៀត​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​នា​ថ្ងៃទី​២៤ កក្កដា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​បន្ទាប់ពី​លើក​ការប្រកួត​កាលពី​សប្តាហ៍​ទី​១២​កន្លងទៅ​៕   
 

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com