កីឡាជាតិ
ស្ត្រី​មន្ត្រី​កីឡា និង​កីឡាការិនី​កម្ពុជា​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​
18, Jul 2016 , 4:11 pm        
រូបភាព
​រូបថត​ទាំងអស់​ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ Shing Long
​រូបថត​ទាំងអស់​ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ Shing Long
ដោយ:
​គ្រូបង្វឹក មន្ត្រី​កីឡា​ស្ត្រី និង​កីឡាការិនី​កម្ពុជា​ប្រមាណ​ជា​ជិត​៤០​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​គ្រូឧទ្ទេស​ម៉ាឡេស៊ី​អ្នកស្រី Beng Choo Low ជា​មន្ត្រី​របស់​គណៈកម្មកា​រ​ស្ត្រី និង​កីឡា​អន្តរជាតិ​(IOC) និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​។ ការបណ្តុះបណ្តាល​នេះ​ធ្វើឡើង​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី​ស្ត្រី និង​កីឡា​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សុខា​ល័យ​អូ​តែ​ល ក្នុង​ខេត្តសៀមរាប រយៈ​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨-២០ ខែកក្កដា​។​


​មន្ត្រី​កីឡា និង​គ្រូបង្វឹក​កីឡា​ជា​ស្ត្រី​ព្រមទាំង​កីឡាការិនី​ប្រមាណ​ជា​ជាតិ​៤០​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល វគ្គ​ដើម្បី​ឲ្យ​ស្ត្រី​កា្ល​យ​ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​ផ្នែក​វិស័យ​កីឡា​ទាំង​ផ្នែក​រដ្ឋបាល​កីឡា និង​បច្ចេកទេស​កីឡា ពី​អ្នកស្រី​ជនជាតិ​ម៉ាឡេស៊ី Beng Choo Low អគ្គលេខាធិការ​គណៈកម្មកា​រ​ស្ត្រី និង​កីឡា​អន្តរជាតិ​(IOC) និង​ជាម​ន្ត្រី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី មិន​ត្រឹមតែ​ប៉ុណ្ណោះ​គាត់​គឹ​មនុស្ស​ម្នាក់​ដែល​បាន​ដឹកនាំ​ចលនា​កីឡា​អូឡាំពិក​នៅ​បណ្តា​ប្រទេស​មួយចំនួន​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​។

រូបថតទាំងអស់ផ្តល់សិទ្ធិផ្សាយដោយ Shing Long

​អ្នកស្រី​ជនជាតិ​ម៉ាឡេស៊ី​រូបនេះ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​អ​ញ្ញើញ​មក​ធ្វើជា​វាគ្មិន និង​គ្រូឧទ្ទេស​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី​ស្ត្រី និង​កីឡា​ថ្នាក់ជាតិ​លើក​ទី​៣ នៅក្នុង​ខេត្តសៀមរាប​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែកក្កដា​។ ក្នុង​សិក្ខា​នោះ​អ្នកស្រី Beng Choo Low បាន​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ដែល​ខ្លួន​ធ្លាប់​ដឹកនាំ​ចលនា​កីឡា​អូឡាំពិក​ទទួលបាន​ជោគជ័យ​ដល់​មន្ត្រី គ្រូបង្វឹក​ស្ត្រី និង​កីឡាការិនី​កម្ពុជា​។


រូបថតទាំងអស់ផ្តល់សិទ្ធិផ្សាយដោយ Shing Long

‬ ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សង្ឃឹមថា បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​នេះ​ស្ត្រី​កម្ពុជា​នឹង​ក្លាយជា​អ្នកដឹកនាំ​ដ៏​ល្អ​តាមរយៈ​ការអនុវត្ត​តាម​បទពិសោធន៍​ដែល​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​។ ហើយ​លោក​រំពឹងថា នឹងមាន​ស្ត្រី​កម្ពុជា​កាន់តែ​ច្រើនឡើង​ដែល​ទទួលបាន​តួនាទី​នៅក្នុង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅតាម​បណ្តា​ប្រទេស​នានា​។​


រូបថតទាំងអស់ផ្តល់សិទ្ធិផ្សាយដោយ Shing Long

​លោក​បាន​បន្តថា លោកស្រី Beng Choo Low គឺ​បុគ្គល​ម្នាក់​ដែល​ចូលចិត្ត និង​ស្រឡាញ់​ប្រទេស​កម្ពុជា បើទោះបី ជា​អ្នកស្រី​រវល់​ខ្លាំង​យ៉ាង​ណាក៍​ឆ្លៀត​មកជួយ​បណ្ដុះបណ្តាល​ស្ត្រី​នៅ​កម្ពុជា​ដែរ​។ ហើយ​សម្រាប់​ការ​មក​បណ្តុះបណ្តាល​លើក​នេះ គឹ​អ្នកស្រី​បាន​បោះបង់​ការងារ​ធំៗ​ចំនួន​ពីរ​របស់ខ្លួន ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ការងារ​អ្វី​នោះទេ​៕


រូបថតទាំងអស់ផ្តល់សិទ្ធិផ្សាយដោយ Shing Long


Tag:
 Beng Choo Low
  វ៉ា​ត់ ចំរើន​
  ស្ត្រី និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com