ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
កីឡាជាតិ
ជាតិ
សៀវម៉ី សុធារ៉ា និងវិទិនី សន្យាធ្វើឲ្យល្អនៅ Rio 2016
26, Jul 2016 ,
4:14 pm
រូបភាព
×
ដោយ:
នាពិធីទទួលប្រាក់ឧបត្ថម្ភពីឆ្នោតកីឡាជាតិកាលពីថ្ងៃចន្ទ កីឡាការិនីកម្ពុជា៣រូបរួមមានកីឡាការិនីចំបាប់ ចូវ សុធារ៉ា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងកីឡាការិនីហែលទឹក ហែម ថុនវិទិនី មានការប្តេជ្ញាខ្ពស់រៀងៗខ្លួនដើម្បីធ្វើឲ្យបានល្អក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនាខែសីហាខាងមុខ។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
តាមរយៈបទពិសោធន៍នៃការប្រកួត និងការហ្វឹកហាត់នៅក្រៅប្រទេសរៀងៗខ្លួន កីឡាការិនីអូឡាំពិកកម្ពុជា៣រូបរួមមានកីឡាការិនីចំបាប់ ចូវ សុធារ៉ា, កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងកីឡាការិនីហែលទឹក ហែម ថុនវិទិនី សុទ្ធតែមានការតាំងចិត្តខ្ពស់ដើម្បីធ្វើឲ្យល្អនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
សម្រាប់ ចូវ សុធារ៉ា ដែលត្រូវប្រកួតលើវិញ្ញាសា៤៨គីឡូក្រាម ទោះបីវាជាការបង្ហាញវត្តមានជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែកីឡាការិនីចំបាប់ជើងចាស់ បានប្តេជា្ញថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានកំណត់ត្រាល្អ និងរហូតដល់ឈានទៅដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិកជូនជាតិកម្ពុជា។
កីឡាការិនីរូបនេះបានបញ្ជាក់ថា៖«ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតកីឡាអូឡាំពិកជាលើកដំបូងរបស់ខ្ញុំ ដើម្បីដណ្តើមយកមេដាយជូនជាតិកម្ពុជាតាមរយៈបទពិសោធន៍នៃការប្រកួតដែលខ្ញុំបានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ម្យ៉ាងទៀតតាមរយៈបទពិសោធន៍ដែលខ្ញុំបានហ្វឹកហាត់អស់រយៈពេលជាច្រើនខែនៅក្រៅប្រទេស និងហ្វឹកហាត់ជាមួយគ្រូជនជាតិកូរ៉េនៅកម្ពុជា»។
ដោយសារកីឡាអូឡាំពិកជាក្តីស្រមៃចុងក្រោយ និងមានអាយុកាន់ច្រើនបានធ្វើឲ្យកីឡាការិនីចំបាប់ដែលមានវ័យ៣៣ឆ្នាំរូបនេះបានប្រកាសថា នឹងបញ្ចប់អាជីពជាកីឡាការិនី ក្រោយត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិក។ ប៉ុន្តែកីឡាការិនីរូបនេះមិនឃ្លាតឆ្ងាយពីវិស័យកីឡាចំបាប់នោះទេ ពោលគឺរូបគេនឹងបន្តអាជីពជាគ្រូបង្វឹកកីឡាចំបាប់វិញម្តង។
ទោះបីវាជាការចូលរួមជាលើកដំបូងក៏ដោយតែរូបគេសង្ឃឹមថា នឹងអាចបំបែកកំណត់ត្រាចាស់របស់លោក វ៉ាត់ ចំរើន ដែលធ្លាប់បានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលកន្លងមក។ ការរំពឹងបែបនេះដោយសាររូបគេយល់ថា សម្រាប់វិញ្ញាសាចំបាប់ស្ត្រីមានលក្ខណៈខុសពីបុរស ព្រោះស្ត្រីមានកាយសម្បទាន សមត្ថភាព និងកម្លាំងមិនលើសគ្នានោះទេ។ ទោះបីជាយ៉ាងនេះក្តីក្នុងចំណោមប្រទេសដែលចូលរួមទាំងអស់ រូបគេបានចាត់ទុកប្រទេសជប៉ុនជាឧបសគ្គដ៏ធំសម្រាប់រូបគេ ព្រោះស្ត្រីនៃប្រទេសនេះភាគច្រើនដណ្តើមបានមេដាយមាសសម្រាប់ការចូលរួមរបស់គេ។
គូរបញ្ជាក់ថា តាំងពីចូលប្រឡូកក្នុងវិស័យកីឡាចំបាប់រហូតដល់បច្ចុប្បន្ន ចូវ សុធារ៉ា ទទួលបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៣ ដោយមេដាយមាសទទួលបានក្នុងឆ្នាំ២០០៩ និង២០១៣ មេដាយសំរឺទ្ធទទួលបានក្នុងឆ្នាំ២០០៣ ២០០៥ និង២០១៣ និងមេដាយប្រាក់ទទួលបានក្នុងប្រទេសសិង្ហបុរី។
ម្ចាស់មេដាយមាសទី្វបអាស៊ី ស៊ន សៀវម៉ី ដែលជាបេក្ខភាពក្តីរំពឹងរបស់កម្ពុជាទោះបីជាមិនហ៊ានរំពឹងទុកមុនសម្រាប់លទ្ធផលចាញ់ ឬឈ្នះយ៉ាងណាក្តី ប៉ុន្តែរូបបានបញ្ជាក់ថា នឹងមិនធ្វើឲ្យអ្នកដែលលើកទឹកចិត្ត និងរំពឹងលើកញ្ញាខកចិត្តនោះទេ ពោលគឺរូបគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។
ម្ចាស់មេដាយមាសទ្វីបអាស៊ីរូបនេះបញ្ជាក់ថា៖«សម្រាប់ខ្ញុំក៏ដូចជាខ្លួនខ្ញុំផ្ទាល់ព្រមទាំងកម្លាំងកាយ និងកម្លាំងចិត្តគឺត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតមួយនេះ ទោះបីជាលទ្ធផលយ៉ាងណាខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីតបស្នងទៅដល់អ្នកដែលតែងតែសង្ឃឹមក៏ដូចជាផ្តល់កម្លាំងចិត្តដល់ខ្ញុំ»។
ទោះបីជាមានការប្តេជ្ញាយ៉ាងនេះក្តី ប៉ុន្តែកីឡាការិនីរូបនេះបានចាត់ទុកប្រទេសទាំង១៦ដែលចូលរួម គឺជាឧបសគ្គសម្រាប់ការប្រកួតនេះ ហើយប្រទេសដែលរូបគេត្រូវជួបជុំទី១ក៏ជាប្រទេសមួយដ៏ខ្លាំងផងដែរ។ ហើយប្រសិនបើកីឡាការិនីរូបនេះអាចយកឈ្នះនៅវគ្គ១៦នាក់ និង៨នាក់ចុងក្រោយង នឹងជួបការលំបាកកាន់តែខ្លាំងនៅវគ្គ៤ក្រុមចុងក្រោយ ព្រោះក្នុងវគ្គនេះត្រូវជួបជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដូចជាម៉ិកស៊ិកកូ និងសហរដ្ឋអាមេរិក ជាដើម។
ដោយឡែកកីឡាការិនីហែលទឹក ហែម ថុនវិទិនី ទោះបីជាការប្រកួតកីឡាអូឡាំពិកជាការប្រកួតដែលពិបាកក្នុងការដណ្តើមយកមេដាយ ប៉ុន្តែរូបគេបានប្តេជា្ញថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន ជាពិសេសរូបគេចង់ឈ្នះក្រុមដែលហ្វឹកហាត់រួមគ្នានៅប្រទេសថៃ ដើម្បីបំបែកកំណាត់ចាស់របស់ខ្លួន ក៏ដូចជាប្រទេសជាតិ។ កីឡាការិនីរូបនេះបានចាត់ទុកសហរដ្ឋអាមេរិកជាឧបសគ្គដ៏ធំសម្រាប់គេ ព្រោះប្រទេសនេះតែងតែដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍នេះ។
កីឡាការិនី ហែម ថុនវិទិនី បញ្ជាក់ដូច្នេះថា៖«ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះជាមួយនឹងបច្ចេកទេសដែលបានហ្វឹកហាត់នៅប្រទេសថៃ។ ខ្ញុំប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនូវអ្វីដែលខ្ញុំមាន ទោះបីការប្រកួតនេះវាពិបាកក្នុងការដណ្តើមយកមេដាយក៏ដោយ ប៉ុន្តែខ្ញុំចង់ឈ្នះអ្នកដែលនៅក្នុងក្រុមដែលហ្វឹកហាត់នៅថៃជាមួយខ្ញុំ»។
នេះជាលើកទី៣ហើយសម្រាប់កីឡាការិនីហែលទឹក ថែម ថុនវិទិនី ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ ព្រោះរូបគេធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍នេះពីរដងរួចមកហើយ ដោយលើកទី១នៅទីក្រុងប៉េកាំង ប្រទេសចិន និងលើកទី២នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ប៉ុន្តែមិនទទួលបានមេដាយនោះទេ។
គួរបញ្ជាក់ថា បេក្ខភាពកម្ពុជាដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលមានចំនួន៦នាក់រួមមានកីឡាការិនី ចូវ សុធារ៉ា, ស៊ន សៀវម៉ី, ហែម ថុនវិទិនី, លី ណារី, កីឡាករ ពូ សុវិជ្ជា និងកីឡាករ នីកូ។ សម្រាប់កីឡាការិនី ចូវ សុធារ៉ា, ស៊ន សៀវម៉ី, និងកីឡាការិនី ហែម ថុនវិទិនី នឹងចាកចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី២៨ ខែកក្កដា នាវេលាម៉ោង៤រសៀលខាងមុខនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចូវ សុធារ៉ា
ស៊ន សៀវម៉ី
ហែម ថុនវិទិនី
កីឡាអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com