កីឡាជាតិ
ជាតិ
វឌ្ឍនាកា សុខ​ផេង និងពលរដ្ឋ ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង ហើយ សុវណ្ណ បន្ត​ធ្វើ​ប្រធានក្រុម​
28, Jul 2016 , 5:56 pm        
រូបភាព
ខ្សែការពារ សុខ សុវណ្ណ ធ្វើជា​ប្រធានក្រុម​នា​ការប្រកួតមិត្តភាពជាមួយសិង្ហបុរី។ រូបថត FFC
ខ្សែការពារ សុខ សុវណ្ណ ធ្វើជា​ប្រធានក្រុម​នា​ការប្រកួតមិត្តភាពជាមួយសិង្ហបុរី។ រូបថត FFC
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ​បឹងកេត​អង្គរ ដែល​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon លើកឡើង​ពី​បញ្ហា​របួស​នា​សន្និសីទ​សារព័ត៌មាន​កន្លងមក​នោះ មានឈ្មោះ​ក្នុង​ជម្រើស​១១​នាក់​ដំបូង​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​សិង្ហ​បុរី នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅពហុកីឡដ្ឋាន​ជាតិ។ ប្រាក់ មុន្នី​ឧ​ត្ត​ម មានឈ្មោះ​ជា​កីឡាករ​បម្រុង ខណៈ សុខ សុវណ្ណ បន្ត​តួនាទី​ជា​ប្រធាន​ក្រុម​ក្នុង​ការប្រកួត​។​


​ជម្រើស​១១​នាក់​ដំបូង​៖ ស៊ូ យ៉ា​ទី (​អ្នកចាំទី​), ហុង ផេង​, សឿ​យ វិសាល​, រស់ សំអឿន​, កែវ សុខ​ផេង​, ចាន់ វឌ្ឍនាកា​, សុះ ស៊ូ​ហា​ណា​, ទិ​ត្យ ឌី​ណា​, ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​, សុខ សុវណ្ណ (​ប្រធាន​ក្រុម​)

​កីឡាករ​បម្រុង​៖ នេន សុធា​រ័ត្ន​, លី វ៉ា​ហេ​ទ​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ហូ​យ ផល្លី​ន​, ឃួន ឡា​បូ​រ៉ាវី​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, សុក សំណាង​, រឿ​ម ចាន់​រឿន​, ស៊ុន វណ្ណ​ដេ​ត​, កែវ សុខ​សិលា​, អ៊ុំ សេរី​រ័ត្ន​, ប៊ិន ធា​រី​, រស់ គង់​សំរេច​, សំអឿន ពិដោរ​។​


Tag:
 បាល់ទាត់
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com