កីឡាជាតិ
ជាតិ
ប្រាក់​រង្វាន់សម្តេច ហ៊ុន សែន ត្រូវបាន​ប្រគល់ជូន​ភ្លាមៗ​ដល់ក្រុម​ជម្រើស​ជាតិ
28, Jul 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
 លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​យក​ប្រាក់រង្វាន់​៣៣០០០​ដុល្លារអាមេរិករបស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រគល់​ជូន​ភ្លាម​ៗ​ដល់​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ដែល​បានយកឈ្នះសិង្ហបុរី ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាល្ងាច​ថ្ងៃទី​២៨ ខែកក្កដា នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក។


ប្រាក់​រង្វាន់​របស់​សម្តេច ហ៊ុន សែន ត្រូវបាន​បែក​ចែក​ដល់សមាជិកក្នុងក្រុម​ជម្រើស​ជាតិ ដោយម្នាក់​ៗ​ទទួល​បាន​ចំនួន​១០០០​ដុល្លារអាមេរិក។

បន្ថែមពីលើនេះ ខ្សែប្រយុទ្ធ​ចាន់ វឌ្ឍនាកា ដែលបាន​ស៊ុត​បាល់បញ្ចូលទី១គ្រាប់ និងបញ្ជូន​ឲ្យ ទិត្យ ឌីណា បន្ថែម​បាន​១គ្រាប់ បាន​ជាប់​ជាកីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១០០០​ដុល្លារអាមេរិក​បន្ថែមពីសណ្ឋាគារ​ណាហ្គាវើល៕

Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com