កីឡាជាតិ
ជាតិ
បន្ទាប់ពី​ឈ្នះ​ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត U14 កម្ពុជា ចាញ់​ម៉ាឡេស៊ី ៥-១
29, Jul 2016 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៤​ឆ្នាំ​កម្ពុជា បាន​ចាញ់​ម៉ាឡេស៊ី ៥-១ ក្នុង​ព្រឹត្តិការណ៍ AFC U14 Regional Festival of Football 2016 នៅ​ប្រទេស​ព្រុយ​ណេ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ហ្វីលីពីន ៣-១ នៅ​ថ្ងៃ​បើកឆាក និង​ឈ្នះ​ទី​ម័​រ​ខាងកើត​រហូតដល់ ១១-០ នា​ការប្រកួត​បន្ទាប់​។​


​សម្រាប់​ការប្រកួត​នេះ កីឡាករ រី លាភ​ផេង ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ នា​ជ័យជម្នះ ៣-១ លើ​ហ្វីលីពីន ធ្វើបាន​សម្រេច​គ្រាប់​បាល់​បង្គ្រប់កិច្ច​សម្រាប់​ក្រុមយុវជន​អាយុ​ក្រោម​១៤​ឆ្នាំ កម្ពុជា​។​


​នៅមុន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ U14 កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ឡាវ នា​ល្ងាច​ថ្ងៃ​សៅរ៍​ស្អែក​នេះ​៕


Tag:
 ​បាល់ទាត់​
  U14 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com