កីឡាជាតិ
ជាតិ
ណាហ្គា​វើ​លខក​ឱកាស​ទៅកាន់​វគ្គ​បន្តក្រោយ​ចាញ់ម្ចាស់ផ្ទះ Erchim ១-០
25, Aug 2016 , 5:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំណើរ​របស់​ណាហ្គា​វើ​ល​នៅក្នុង​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFC Cup 2017 ត្រូវបាន​បញ្ចប់ បន្ទាប់ពី​ពួកគេបានចាញ់​ម្ចាស់​ម៉ុង​ហ្គោ​លី Erchim FC ១-០ នៅចុងម៉ោង នា​ការប្រកួត​ជម្រុះ​ពូ​ល B នៅ​កីឡដ្ឋាន MFF Football Centre ក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែសីហា ឆ្នាំ​២០១៦ នេះ​។


ជ័យជម្នះ ១-០ របស់​ក្រុម​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី Erchim លើណាហ្គាវើល បានផ្តល់​ផល​វិជ្ជមាន​ដល់​ក្រុម​នេ​ប៉ាល់ Three Star Club ក្នុង​ការឈាន​ទៅកាន់​វ​គ្គ​បន្ត​សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFC Cup ឆ្នាំ​២០១៧ នេះ​។ Three Star Club រកបាន​៤​ពិន្ទុ​ពី​ការប្រកួត​២​លើក​នៅក្នុង​ពូ​ល B ដោយ​ឈ្នះ Erchim ២-០ និង​តាម​ស្មើ​ណាហ្គា​វើ​ល ១-១ នៅ​ចុង​ម៉ោង​៕


Tag:
 AFC Cup
  ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com