កីឡាជាតិ
ជាតិ
មិត្តភាព​អន្តរជាតិ​៖ កម្ពុជា ប៉ះ​ម្ចាស់ផ្ទះ​ហុងកុង នា​វេលា​ម៉ោង​៧​យប់​នេះ​
01, Sep 2016 , 12:09 pm        
រូបភាព
ក្រុមកីឡាករកម្ពុជាហ្វឹកហាត់​ត្រៀមប្រកួតមិត្តភាព​ជាមួយ​ម្ចាស់​ផ្ទះហុងកុង។ រូបថត FFC
ក្រុមកីឡាករកម្ពុជាហ្វឹកហាត់​ត្រៀមប្រកួតមិត្តភាព​ជាមួយ​ម្ចាស់​ផ្ទះហុងកុង។ រូបថត FFC
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ហុងកុង នា​វេលា​ម៉ោង​៧​ល្ងាច​នេះ (​ម៉ោង​នៅ​កម្ពុជា​) នា​កីឡដ្ឋាន Mong Kok Stadium របស់​ហុងកុង​។ នេះ​ជា​ជំនួប Head to Head លើក​ទី​ពីរ​របស់​ក្រុម​ទាំងពីរ សម្រាប់​ការប្រកួត​ដែល​ទទួលស្គាល់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។​


​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ប្រើប្រាស់​ជំនួប​មិត្តភាព​ជាមួយ​ហុងកុង​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFC Asian Cup និង AFF Suzuki Cup នាពេលខាងមុខ ខណៈ​ក្រុម​ហុងកុង​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​កូរ៉េខាងត្បូង​ដូចគ្នា គឺ​លោក Kim Pan-Gon ក៏​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​ផងដែរ​។​

​យោងតាម​កំណត់ត្រា​របស់ FIFA កម្ពុជា និង​ហុងកុង ធ្លាប់​ប៉ះគ្នា​ចំនួន​៥​លើក​មកហើយ ដោយ​កម្ពុជា​ឈ្នះ​២​លើក និង​ហុងកុង​ឈ្នះ​៣​លើក​។ នា​ការប្រកួត​ជុំទីមួយ​នៃ​ពានរង្វាន់ Merdeka Cup របស់​ម៉ាឡេស៊ី នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ឆ្នាំ​១៩៥៧ ហុងកុង​បាន​យកឈ្នះ​ក្នុង​លទ្ធ ៦-២ ។ នៅ​ឆ្នាំ​១៩៧១ កម្ពុជា​បាន​សងសឹក​ក្នុង​លទ្ធផល ២-១ វិញ​នា​ការប្រកួត​ជម្រុះ​បឋម​ពានរង្វាន់ Asian Cup នៅ​ក្រុង​បាងកក ប្រទេស​ថៃ​។​

​នៅ​ឆ្នាំ​១៩៧២ កម្ពុជា បានឈ្នះ​ហុងកុង​ម្តងទៀត​ក្នុង​លទ្ធផល ១-០ នា​ប្រកួត​ដណ្តើម​លេខ​៥​នៃ​ពានរង្វាន់ Merdeka Cup នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​

​កីឡាករ​ជម្រើសជាតិ​ទាំង​២៤​នាក់​នោះ​រួមមាន​៖
-​ព្រះខ័ន​រាជ​ស្វាយរៀង​៖ ណុប តុលា​, រស់ គង់​សំរេច​, សំអឿន ពិដោរ​, សុខ សំណាង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ហូ​យ ផល្លី​ន​, នេន សុធា​រ័ត្ន និង សឿ​យ វិសាល​។​
-​បឹងកេត​អង្គរ​៖ ចាន់ វឌ្ឍនាកា​, ឃួន ឡា​បូ​រ៉ាវី​, រស់ សំអឿន​, សុខ សុវណ្ណ និង ស៊ូ យ៉ា​ទី​
-​ក្រសួងការពារជាតិ​៖ ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​,  រឹង ប៊ុន​ហៀ​ង​, អ៊ុំ សេរី​រ័ត្ន និង អ៊ុំ វិចិត្រ​
-​ភ្នំពេញ​ក្រោ​ន​៖ ប៊ី​ន ចន្ថា​ធា​រី និង កែវ សុខ​ផេង
-​អគ្គស្នងការ​នគរបាល​ជាតិ​៖ សាយ ពិសិដ្ឋ​, ទិ​ត ឌី​ណា និង​ស៊ុន វណ្ណ​ដេ​ត
-​ណាហ្គា​វើ​ល​៖ សុះ ស៊ូ​ហា​ណា​៕


© រក្សាសិទ្ធិដោយ thmeythmey.com